អានតួអត្ថបទ
បទសម្ភាស

លោក អ៊ឹម ក្រាវង្ស៖«ទិវា​អន្តរជាតិ​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​នេះ នៅ​កម្ពុជា​នឹង​ត្រូវ​ប្រារព្ធ​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៨​មីនា»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ មីនា សប្តាហ៍​ក្រោយ​នេះ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​នឹង​មាន​ការ​រៀប​ចំ​ប្រារព្ធ​ទិវា​នេះ ផ្សេងៗ​គ្នា ដូច​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​មាន​បង្រៀន​ភាសា​បារាំង​នឹង​ត្រូវ​ធ្វើ​រួម​គ្នា​ជាមួយ​ក្រសួង​អប់រំ នៅ​ចុង​ខែ​មីនា​នេះ។ នេះ​បើ​តាម​លោក​អ៊ឹម ក្រាវង្ស ប្រធាន​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើ​ប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា។ លោក អ៊ឹម ក្រាវង្ស បន្ត​ថា ទី​ភ្នាក់ងារ​របស់​លោក​ក៏​រៀប​ចំ​ព្រឹត្តិការណ៍​អបអរ​ទិវា​ហ្រ្វង់កូហ្វូនី​នេះ​ដែរ នៅ​ថ្ងៃ​ទី​២៣ ដោយ​មាន​ការ​ប្រកួត​ប្រជែង​គម្រោង​ខ្នាត​តូច ផ្តោត​លើ​ការ​ប្រើ​ប្រាស់​ភាសា​បារាំង​នៅ​តាម​សកល​វិទ្យាល័យ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ​ព្រឹទ្ធសភា​កម្ពុជា​ក៏​បាន​រៀប​ចំ​ពិធី​ដែរ ​គឺ​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​មីនា​ស្អែក។ ​

លោក​អ៊ឹម ក្រាវង្ស ប្រធាន​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើ​ប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា
លោក​អ៊ឹម ក្រាវង្ស ប្រធាន​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើ​ប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ