អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី ឌី សុជាតា៖សេចក្តី​ពន្យល់​រដ្ឋធម្មនុញ្ញ​គឺ​ជា​ការ​រួម​ចំណែក​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេចក្តី​ពន្យល់​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​នេះ តាម​រយៈ​អង្គការ​គោលដៅ​យុត្តិធម៌​កម្ពុជា។ ការ​ដាក់​ឲ្យ​ដំណើរ​សៀវភៅ​ពន្យល់​រដ្ឋធម្មនុញ្ញ​កម្រាស់​ជាង​៣០០​ទំព័រ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​នយោបាយ​កម្ពុជា ច្រើន​តែ​បក​ស្រាយ​ខុស​គ្នា​លើ​ខ្លឹម​សារ​នៃ​មាត្រា​ខ្លះ​ក្នុង​ច្បាប់​កំពូល​មួយ​នេះ។នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ថ្ងៃ​នេះ លោក​ស្រី ឌី សុជាតា អ្នក​គ្រប់​គ្រង​ក្នុង​ប្រទេស​នៃ​អង្គការ​គោល​ដៅ​យុត្តិធម៌ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សៀវភៅ​ពន្យល់​រដ្ឋធម្មនុញ្ញ​កម្ពុជា​នេះ ក៏​បាន​លើក​យក​ចំណុច​មួយ​ចំនួន​ដែល​មាន​បញ្ហា​យល់​ឃើញ​ខុស​គ្នា ហើយ​មាន​បណ្តឹង​មក​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រួច​ហើយ​បាន​ធ្វើ​សេចក្តី​ពន្យល់​ដោយ​ផ្អែក​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោក​ស្រី ឌី សុជាតា អ្នក​គ្រប់​គ្រង​ក្នុង​ប្រទេស​នៃ​អង្គការ​គោល​ដៅ​យុត្តិធម៌
លោក​ស្រី ឌី សុជាតា អ្នក​គ្រប់​គ្រង​ក្នុង​ប្រទេស​នៃ​អង្គការ​គោល​ដៅ​យុត្តិធម៌ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ