អានតួអត្ថបទ
បទសម្ភាស

លោក ​ចាន់ យ៉េត​៖​ «​បញ្ហា​អន្តោប្រវេសន៍ ​ចង់​ឲ្យ​គេ​គោរព​ច្បាប់​ខ្មែរ ​មិនមែន​ឲ្យ​ខ្មែរ​គោរព​ច្បាប់​គេ​ទេ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​លើក​ទី​២​ហើយ ​ដែល​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ចូល​ប្រឡូក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​។ ​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​បង្ហាញ​សារ​នយោបាយ​របស់​ខ្លួន​ចំនួន​១២​ចំណុច ​តាម​រយៈ​វិទ្យុ​បារាំង​ RFI​។ ​ចំណុច​សំខាន់ ​ដែល​គណបក្ស​មួយ​នេះ ​ចាត់ទុក​ថា​ជា​គន្លឹះ​នៅ​ក្នុង​ការ​ទាក់ទាញ​អ្នក​គាំទ្រ ​គឺ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ ​និង​បញ្ហា​ជំលោះ​ដី​ធ្លី​។ ​លោក ​ចាន់ យ៉េត​ អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​បញ្ជាក់​ថា​បញ្ហា​អន្តោ​ប្រវេសន៍​ និង​បញ្ហា​ជំលោះ​ដីធ្លី ​គឺ​គណបក្ស​របស់​លោក ​មាន​មធ្យោបាយ​ដោះស្រាយ​ប្រកប​ដោយ​ប្រិ​សិទ្ធ​ភាព ​ផ្សេង​ពី​អ្វី ​ដែល​ជា​ការ​ដោះស្រាយ​រប​ស់​រដ្ឋបាល​សព្វ​ថ្ងៃ​។

​លោក ​ចាន់ យ៉េត​ អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ
​លោក ​ចាន់ យ៉េត​ អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ