អានតួអត្ថបទ
កម្ពុជា-ច្បាប់

​រដ្ឋ​មន្ត្រី​ការងារ​កម្ពុជា​ប្រាប់​និយោជក​ចំការ​កៅស៊ូ​វៀតណាម ថា​កម្មករ​ចំការ​កៅស៊ូ​ក៏​ត្រូវ​អនុវត្ត ច្បាប់​ការងារ​កម្ពុជា​ដែរ​

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ថា ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ការងារ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា ចំពោះ​កម្មករ​ក្នុង​ចម្ការ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា គឺ​ដូចគ្នា​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​នេះ ចំពោះ​កម្មករ និយោជិត ក្នុង​រោងចក្រ​សហគ្រាស​ដូច​គ្នា​ដែរ​។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ខណៈ​ដែល លោក មាន​ជំនួប​មួយ​នៅ​រសៀល​នេះ​ជាមួយ ក្រុម​និយោជក​ចំការ​កៅស៊ូ​វៀតណាម​មួយ​ក្រុម ដែល​បាន​វិនិយោគ​ផ្នែក​ចំការ​កៅស៊ូ​លើ​ទឹក​ដី​កម្ពុជា​។ លោក ហ៊ូ វុឌ្ឍី អនុរដ្ឋ​លេខាធិការ​ក្រសួង​ការងារ បាន​ប្រាប់​អ្នក​កាសែត បន្ទាប់​ពី​ជំនួប​នេះ​ថា ភាគី​វៀតណាម បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​អនុវត្ត​ច្បាប់​ការងារ នា​បច្ចុប្បន្ន​នេះនៅ​កម្ពុជា ខណៈ​ដែល​ច្បាប់​ការងារ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិនា​នា​ស្តី​ពី​ការងារ​នៅ​កម្ពុជា មាន​ការ​កែ​សម្រួល​ចំណុច​មួយ​ចំនួន​។ 

​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ
​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ @FB
ផ្សាយពាណិជ្ជកម្ម
01:41

សូមអញ្ជើញស្តាប់ប្រសាសន៍របស់លោក ហ៊ូ វុឌ្ឍី ដែលជាការរៀបចំជូនដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ