បទសម្ភាស
លោកទឹម ម៉ាឡៃ៖ គួរអប់រំពលរដ្ឋពីការប្រើប្រាស់អ៊ីនធឺណិតត្រឹមត្រូវ ជាជាងប្រើវិធានការគ្រប់គ្រង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះគឺលោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា។ បណ្ដាញយុវជនកម្ពុជា គឺជាអង្គការសង្គមស៊ីវិលមួយ ដែលធ្វើការលើបញ្ហាយុវជន និងសិទ្ធិនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត។ ទាក់ទងទៅនឹងប្រកាសអន្ដរក្រសួងស្ដីពីការគ្រប់គ្រងតាមប្រព័ន្ធអ៊ីនធឺណិត លោក ទឹម ម៉ាឡៃ យល់ឃើញថា វាជាការចាត់វិធានការជ្រុល។ ជាជាងប្រើវិធានការគ្រប់គ្រងនិងដាក់ទោសទណ្ឌ ប្រធានបណ្ដាញយុវជនកម្ពុជា យល់ថា រដ្ឋាភិបាលគួរតែអប់រំពលរដ្ឋពីការប្រើប្រាស់អ៊ីនធឺណិតឲ្យបានត្រឹមត្រូវវិញទើបប្រសើរ។