អានតួអត្ថបទ
បទសម្ភាស

លោក ខឹម វាសនា៖ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ជា​បក្ស​ប្រឆាំង​ពិត​ប្រាកដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​ថ្ងៃ​ទី​៩​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​សូម​ស្នើ​បទ​សម្ភាស​ជាមួយ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ដូច​ការ​បោះ​ឆ្នោត​មុន​ៗ​ដែរ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​យក​យន្តការ​៨​ចំណុច​របស់​ខ្លួន​ជា​គោលនយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក ខឹម វាសនា ប្រធាន​បក្ស ក៏​បាន​អះអាង​ដែរ​ថា សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ជា​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ ដែល​ប្រឆាំង​ចំពោះ​អំពើ​អាក្រក់ ឃើញ​ខុស​ថា​ខុស ឃើញ​ត្រូវ​ថា​ត្រូវ។ និង​ថា បក្ស​សម្ព័ន្ធ ប្រឆាំង​ដើម្បី​សេចក្ដី​​ល្អ មិន​មែន​ប្រឆាំង​ដើម្បី​ផល​ប្រយោជន៍​ទេ​។

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ
លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ RFI/Phearak
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ