អានតួអត្ថបទ
បទសម្ភាស

លោក ឌឹម សុវណ្ណារុំ៖ គជប រំពឹង​ថា​នឹង​មាន​​អ្នក​ទៅ​បោះ​ឆ្នោត​មិន​តិច​ជាង​៦០​%

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក ឌឹម សុវណ្ណារុំ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត លោក ឌឹម សុវណ្ណារុំ បាន​គូស​បញ្ជាក់​ថា ការិយាល័យ​បោះ​ឆ្នោត​ទាំង ២២, ៩៦៧ ​ការិយាល័យ​នៅទូទាំង​ប្រទេស បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ទទួល​អ្នក​បោះ​ឆ្នោតទាំង​ជាង​៨​លាន​នាក់​​នៅ​ថ្ងៃ​ស្អែក​។ គជប រំពឹង​ថា នឹង​មាន​អ្នក​ទៅ​បោះ​ឆ្នោត​មិន​តិច​ជាង​៦០​ភាគ​រយ​ទេ​នៅ​ថ្ងៃ​ស្អែក​។ នៅ​ក្នុង​បទ​សម្ភាស​ដដែល​នេះ លោក ឌឹម សុវណ្ណារុំ ក៏​បាន​ឆ្លើយ​បំភ្លឺ​ផង​ដែរ អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ស្អែក ខណៈ​អវត្តមាន​នៃ​អ្នក​សង្កេតការណ៍​ពី​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ៗ ដូច​ជា​ជប៉ុន អាមេរិក និង​សភាព​អឺរ៉ុប និង​ខណៈ​ពេល​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​ការ​បោះ​ឆ្នោត​នេះ​នៅ​ឯ​ក្រៅ​ប្រទេស​។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ