អានតួអត្ថបទ
បទសម្ភាស

លោក ​ឌឹ​ម សុ​វណ្ណា​រុំ​៖​«​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រជា​ពលរដ្ឋ​បាន​​ជិត​២​​សែន​​នាក់ ​​ជា​​លទ្ធផល​​ល្អ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(​គ​.​ជ​.​ប​) នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​ថា​ខ្លួន​បាន​បញ្ចប់​កិច្ចការ​របស់​ខ្លួន​ហើយ ​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​សិទ្ធិ​បោះឆ្នោត ​ដែល​រៀប​ចំ​ឡើង​លើក​ក្រោយ​ៗ​ទៀត​បាន​។ ​លោក ​ឌឹ​ម សុ​វណ្ណា​រុំ ​សមាជិក​និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​ថ្លែង​ថា​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ​ដែល​មាន​រយៈពេល១៨​ថ្ងៃ​មក​នេះ ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ​ខណៈ ​គ​.​ជ​.​ប ​បាន​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ជិត​២សែន​នាក់ ​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ