អានតួអត្ថបទ
បទសម្ភាស

លោក ​ប៊ូ វរ​សក្ស​៖​«​បើ​ប្រជាជន​មូលដ្ឋាន​មិន​ចូលរួម​អភិរក្ស​សត្វ​ក្រៀល​ទេ ​សេវា​អេកូឡូស៊ី​ចំនួន​២​លាន​ដុល្លារ​ក្នុង​​១​ឆ្នាំ ​​នឹង​​បាត់បង់​​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ ខាងមុខ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ​នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​ឯកសារ​អប់រំ​ផ្សព្វផ្សាយ​អំពី​សត្វ​ក្រៀល ​នៅ​ឯ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ ​លោក ប៊ូ វរ​សក្ស ​នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា ​នៃ​អង្គការ​សត្វ​ស្លាប​អន្តរជាតិ ​បាន​ថ្លែង​ថា​គោលដៅ​នៃ​ការ​ផ្សព្វផ្សាយ​វីដេអូ​ឯកសារ​អប់រំ​នេះ ​គឺ​ផ្តោត​ទៅលើ​សហគមន៍​មូលដ្ឋាន​ចំនួន​២ ​ស្ថិតនៅ​ក្នុង​ខេត្តកំពត​និង​ខេត្ត​តាកែវ ​ដែលមាន​សត្វ​ក្រៀល​រស់នៅ​។ ​លោក ​ប៊ូ វរ​សក្ស ​បញ្ជាក់​ថា ​ខ្សែ​វីដេអូ​រយៈពេល​១៥​នាទី​នេះ ​នឹង​ណែនាំ​ដល់​ ប្រជា​ពលរដ្ឋ​​ឲ្យ​​​យល់​​ពី​​តម្លៃ​​និង​​អត្ថប្រយោជន៍​​នៃ​​វត្តមាន​​របស់​​សត្វ​​ក្រៀល​ ទាក់ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​​។

លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ