ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វត្តមានព្រះសង្ឃនៅកន្លែងរៀបចំបុណ្យអុំទូក «មិនទំនង» ច្រើនជាងការលើកឡើងពី«សិទ្ធិ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៤
សាលាគណរាជធានីភ្នំពេញកាលពីថ្ងៃចន្ទកន្លងទៅនេះ បានចេញសេចក្តីណែនាំមួយស្តីពីការទប់ស្កាត់ព្រះសង្ឃនិមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលពិធីបុណ្យនេះ មានពុទ្ធបរិស័ទប្រុស ស្រី ក្មេង ចាស់ ចូលរួមយ៉ាងណែនណាន់តាន់តាប់។ សេចក្តីណែនាំនេះ គឺមានបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ និងវិន័យរបស់អ្នកបួសក្នុងព្រះពុទ្ធសាសនា។