អានតួអត្ថបទ
កម្ពុជា-សង្គម

​ខេត្ត​ព្រះ​សីហនុ​៖ កាមេរ៉ា​ចំនួន ៥៣៣គ្រាប់ នឹង​ត្រូវ​តំឡើង​នៅ​ទីតាំង ៤៣៣ ដើម្បី​បង្កើន​សុវត្ថិ​ភាព និង​សន្តិ​សុខ​​

កាមេរ៉ា​សុវត្តិ​ភាព​ចំនួន ៥៣៣ គ្រាប់​នឹង​ត្រូវ​បំពាក់នៅ​ទីតាំង ៤៣៣ ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួត​ពិនិត្យ​ចរាចរណ៍ និង​បង្កើន​សុវត្ថិ​ភាព​សន្តិ​សុខ​។ ដំណើរ​ការ​នៃ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិ​ភាព​ទាំង​៥៣៣ នេះ នឹង​ធ្វើ​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ទំាង ៣៤ខ្សែ ដែល​បាន​នឹង​កំពុង​សាង​សង់​ថ្មី។ លោក ឃាង ភិរម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា​ចំនួន​កាមេរ៉ា​នេះ គឺ​សម​ល្មម​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ខេត្ត​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​លោក​ថា​បាន​កាន់​តែ​ច្រើន​ជាង​នេះ​កាន់​តែ​ល្អ ព្រោះ​នឹង​ជួយ​ឱ្យ​ការ​គ្រប់​គ្រង​កាន់​តែ​ល្អិត​ល្អន់​។ គួរ​ជម្រាប​ជូន​ថា ការ​បំពាក់​កាមេរ៉ា​សុវត្ថិ​ភាព​ចំនួន​រាប់​រយ​នា​ពេល​នេះ គឺ​ស្រប​ពេល​ដែល​សុវត្ថិ​ភាពនិង សន្តិ​សុខ​នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ កំពុង​ប្រឈម​នឹង​បញ្ហា​បន្ត​បន្ទាប់​។ 

ក្រុងព្រះសីហនុ (រូបតំណាង)
ក្រុងព្រះសីហនុ (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

គោលដៅដែលត្រូវដា​ក់កាមេរ៉ាសុ​វត្តិភាពនេះមុនគេ គឺផ្តោតទៅលើទីតាំងដែល ងាយរងគ្រោះ ចំនួន២៣១​ គោលដៅ​ គ្រប់ដណ្តប់នៅក្នុងខេ​ត្តព្រះសីហនុ។ ក្នុងនោះក្រុង​ព្រះសីហនុ មានចំនួន១៥០ គោលដៅ​ ស្រុកព្រៃនប់ ៤៨គោ​លដៅ ស្រុកកំពង់សិ​លា១៣គោលដៅ និងស្រុកស្ទឹងហៅ ២០គោល​ដៅ។ លោក ឃាង ភិរម្យ អ្នកនាំពាក្យ​សាលាខេត្តព្រះ​សីហនុបាន​ឱ្យដឹងថា ការងា​របំពាក់កាមេរ៉ានេះ គឺស្របគ្នាទៅ​នឹង ការធ្វើផ្លូវថ្មីទាំង ៣៤ ខ្សែ និង ការបំពាក់​ប្រព័ន្ធភ្លើងបំភ្លឺសា​រធារណៈផងដែ​រ។

តាមអ្នកនាំពា​ក្យសាលា​ខេត្តព្រះសី​ហនុដដែល ពេលនេះក្រុ​មការងាររៀបចំបំ​ពាក់ប្រព័ន្ធ​កាមេរ៉ាសុវត្តិភាព ទើបតែ​បានបញ្ចប់ការសិក្សា​លើទីតាំង និង បន្ត​រៀបចំជាផែន​ការមេ ដើម្បីដាក់ទៅកាន់​ថ្នាក់ដឹកនាំខេត្ត និង អគ្គស្នងកា​រនគរបាលជាតិ​។

ជារួម គោលបំ​ណងគឺដើម្បីធា​នា សុវត្តិភាពជូនប្រជា​ពលរដ្ឋ ពិសេសនៅ​តាមផ្លូវសាធារ​ណៈ។ លើសពីនេះ គឺជួយ​ឱ្យកងអន្តរាគមន៍បង្រា្កប​បទល្មើសបានទាន់​ពេលវេលានិង​ងាយស្រួលកំណត់អត្តស​ញ្ញាណបទលើ្មស​ដែលកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ គឺស្រប​ទៅតាមគោលដៅ​របស់រដ្ឋាភិបាលដែលចង់ឱ្យខេត្តក្រុ​ងព្រះសីហនុក្លាយជា​ទីក្រុងទំនើបមួយ។
 

គួរជម្រា​បជូនថា ការព្រួយ​បារម្ភអំពីសុវត្ថិ​ភាពនៅក្នុង​ក្រុងព្រះសីហនុនា​ពេលថ្មីៗនេះ បានជំរុញឱ្យអាជ្ញាធ​របង្កើតក្រុមជំនាញដែល​មានគោលបំណងទ​ប់ស្កាត់ ឧក្រិដ្ឋកម្មនានា ដែលត្រូវបានប្រព្រឹត្ត​ដោយជនបរទេស​ ពិសេសជនជាតិចិន។ ជាក់ស្តែ​ងនៅក្នុងខែសីហា ឆ្នាំ២០១៩ អគ្គស្នងការនគ​របាលជាតិ បានបង្កើតក្រុ​មការងារ ដើម្បីវាយ​តម្លៃពីស្ថានភា​ពសន្តិសុខនៅក្នុងខេត្តនេះ។ បើតាមក្រ​សួងមហាផ្ទៃ ឧក្រិដ្ឋកម្ម​ដែលកំពុងកើតឡើ​ងនៅក្រុងព្រះសី​ហនុ រួមមាន៖ អំពើឃាត​កម្ម ការជួញដូរគ្រឿងញៀន និង​ល្បែងស៊ីសង ជំរិតទា​រប្រាក់ និងការចាប់​ជំរិត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ