អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន បង្ហាញ​ក្តី​កង្វល់​រឿង​បណ្ឌិត​មាន​ចំនួន​ច្រើន​នាក់​ពេក​នៅ​កម្ពុជា​

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ក្តី​កង្វល់​ជា​សាធារណៈ​អំពី​ចំនួន​បណ្ឌិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ចំនួន​ដែល​លោក​គិត​ថា ហាក់​ច្រើន​ជាង​ប្រទេស​គេ​ផ្សេង​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​។ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ឡើង​ពី​កង្វល់​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ «អគារ​ឥន្ទ្រ​ទេវី» របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខក្រុមបណ្ឌិត និង អ្នក​ទើបបញ្ចប់ថ្នាក់អនុ​បណ្ឌិតជាច្រើននាក់នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោកនាយករដ្ឋ​មន្រ្តីហ៊ុន សែន បានបង្ហាញ​ក្តីកង្វល់ពីចំនួនបេក្ខបណ្ឌិតនិងបណ្ឌិ​តដែលបញ្ច​ប់ការសិក្សា​នៅរាជ​បណ្ឌិ​ត្យសភា​កម្ពុជា។ នៅរាជប​ណ្ឌិត្យសភា​កម្ពុជានេះ បើគិត​ពីឆ្នាំ២០០១​ ដល់ឆ្នាំ២​០១៩នេះ មា​នអ្នកបញ្ច​ប់ថ្នាក់បណ្ឌិ​តចំនួន១០៨​នាក់ ហើយអ្នកកំពុ​ងសិក្សាថ្នាក់បណ្ឌិត​មានចំនួន​៥៤៦នាក់។ សម្រា​ប់លោកហ៊ុន សែន ចំនួ​នបេក្ខបណ្ឌិតនិង​បណ្ឌិតនេះហាក់មានចំនួ​នច្រើនពេកហើ​យ គឺច្រើនជាងគេ​តែម្តងនៅលើពិភព​លោក។ ដូច្នេះ​ហើយ លោកនាយករដ្ឋមន្រ្តី ចង់ឱ្យត្រួត​ពិនិត្យបញ្ហានេះឡើងវិញ ជាពិសេ​ស គឺទៅលើ​នីតិវិធីនៃការ​បញ្ចប់ថ្នាក់បណ្ឌិត ដើម្បីធានាបានថា អ្នកដែល​បញ្ចប់ថ្នាក់​បណ្ឌិត គឺមានសមត្ថភាព​គ្រប់គ្រាន់​។

ឆ្លើយតបភា្លមៗនឹងការលើកឡើងរបស់នាយករដ្ឋមន្រ្តីនេះ លោកបណ្ឌិតសុខ ទូច ដែលជាប្រធានរាជ​បណ្ឌិ​ត្យសភាកម្ពុជា បានអះអាងថា ការបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជានេះ គឺមានលក្ខណៈតឹងរ៉ឹងណាស់ ហើយមួយឆ្នាំៗ គឺមានបេក្ខជនតិចតួចណាស់ដែលអាចបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យនៅទីនេះ។ ជាក់ស្តែង លោកថា ក្នុងចំណោមបេក្ខបណ្ឌិតដល់ទៅ២០០នាក់ គឺមានតែ៣នាក់ប៉ុណ្ណោះដែលអាចបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជានេះ។

បើទោះ​បែបនេះក្តី លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន នៅតែមា​នកង្វល់។ កង្វល់ គឺទៅលើ​បញ្ហាគ្រូនាំណែកា​រធ្វើនិក្ខេបបទ គឺគាត់ម្នា​ក់ត្រូវទទួលចំនួន​បេក្ខបណ្ឌិតប៉ុន្មា​ននាក់ ហើយគ្រូនោះមានសមត្ថ​ភាពគ្រប់គ្រា​ន់ហើ​យឫនៅក្នុងដឹក​នាំធ្វើនិក្ខេបបទថ្នាក់​បណ្ឌិតនេះ​។ បន្ថែមលើ​នេះ លោកប្រមុខ​រដ្ឋាភិបាលកម្ពុជាបា​នណែនាំ​ឱ្យពង្រឹង​លើចំនួនក្រុមប្រឹក្សា​ការពារនិក្ខេប​បទ ដែលបច្ចុ​ប្បន្ននៅរាជ្យបណ្ឌិ​ត្យសភាកម្ពុជាមានតែ​ចំនួន៧នាក់។ ចំនួន៧នា​ក់នេះ លោកនា​យករដ្ឋមន្រ្តីចាត់​ទុកថា ជាចំ​នួនមួយតិចនៅ​ឡើយ បើប្រៀ​បធៀបនៅប្រ​ទេស​គេផ្សេង​ដែលមានដល់​ទៅ១៥នា​ក់ឡើងឯ​ណោះ​។

សូមបញ្ជា​ក់ថា គិតមកដល់​ពេលនេះ ចំនួនបណ្ឌិតជាក់លា​ក់នៅកម្ពុជា​មិនទាន់អាចកំ​ណត់បាន​នៅឡើយទេ​។ ប៉ុន្តែកា​លពីឆ្នាំសិក្សា​២០១៧-២០១៨ មានបេ​ក្ខបណ្ឌិតតែ២នាក់ប៉ុណ្ណោះ​ដែលបាន​បញ្ចប់ថ្នាក់បណ្ឌិ​តដោ​យជោគជ័យ​នៅកម្ពុជា។ នេះ​បើតាមក្រសួងអប់រំ​។ ចំណែកបេក្ខជ​នដែលបញ្ចប់ថ្នាក់បណ្ឌិ​តពីក្រៅប្រទេ​​ស​វិញ គឺមា​នចំនួន៩០នាក់ ប៉ុន្តែនេះ គឺគ្រា​ន់តែក្នុងមុខជំនា​ញវិស្វកម្មតែ​មួយមុខប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ