អានតួអត្ថបទ
កម្ពុជា-សង្គម

​ព្រះ​មហាក្សត្រ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ដាំ​ដើម​ឈើ និង​ការពារ​ព្រៃ​ឈើ​

នៅ​ក្នុង​ព្រះ​រាជ​ពិធី «រុក្ខទិវា» ស្ថិត​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី០៩ ខែ​កក្កដា​នេះ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា បាន​មាន​ព្រះ​បន្ទូល​ថា ព្រៃ​ឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មហា​សាល សម្រាប់​ជីវិត​មនុស្ស និងសត្វ ដែល​រស់​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​។ ព្រះអង្គ​មាន​បន្ទូល​បន្ត​ថា ព្រៃ​ឈើ​បាន​រួម​ចំណែក​រក្សា​លំនៅ​ធម្មជាតិ និង​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រព័ន្ធ​ការពារ​ដី​នៅ​ទីជំរាល ប្រព័ន្ធ​ការពារ​ជីវៈ​ចំរុះ​ជា​ដើម ដូច្នេះ​ការ​បាត់​បង់​ព្រៃ​ឈើ​គ្រប់​ប្រភេទ អាច​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់ ខ្យល់​កន្ត្រាក់ រន្ទះ និង​ធ្វើ​ឲ្យ​ទីតម្កល់​ទឹក​ធានា​សម្រាប់​តម្រូវ​ការ​របស់​មនុស្ស សត្វ ត្រូវ​រីង​ស្ងួត ហើយ​ឈាន​ទៅ​រក​ការ​បាត់​បង់​ប្រាក់​ចំណូល សត្វ​ព្រៃ ធន​ធាន​មច្ឆា​ជាតិ​គ្រប់​ប្រភេទ បង្ក​ឲ្យ​មាន​ភាព​រហោ​ស្ថាន និង​ការ​ធ្លាក់​ចុះ​គុណ​ភាព​ដី​ផង​ដែរ​។ ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ក៏​បាន​អំពាវ​នាវ​ផង​ដែរ​ដល់​ប្រជាពល​រដ្ឋ ឲ្យ​មាន​ការ​ចូល​រួម​ដាំ​ដើម​ឈើ​ឲ្យ​បាន​គ្រប់​គ្នា និង​ចូល​រួម​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។ 

ព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធី «រុក្ខទិវា»
ព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធី «រុក្ខទិវា» @ព្រះបរមរាជវាំង
ផ្សាយពាណិជ្ជកម្ម
02:00

សូមស្តាប់ព្រះរាជបន្ទូលព្រះមហាក្សត្រ ដែលរៀបចំដោយញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ