អានតួអត្ថបទ
បទយកការណ៍

ស្រ្តី​មួយ​ក្រុម​នាំ​គ្នា​បង្កើត​គម្រោង​ជួយ​ក្មេង​ក្នុង​សហគមន៍​ឱ្យ​ទទួល​បាន​ការ​អប់​រំ និង​ជួយ​ពលរដ្ឋ​ឱ្យ​មាន​ការងារ​ធ្វើ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​មាន​មហិច្ឆតា​ចង់​ឱ្យ​ក្មេងៗ​នៅ​តំបន់​ដាច់​ស្រយាល អាច​ទទួល​បាន​ការ​អប់រំ ជា​ពិសេស​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស និង​ចង់​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ អាច​បង្កើន​ប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ ស្រ្តី​មួយ​ក្រុម​ដែល​មាន​សមាជិក​៦​នាក់ បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ជា​គម្រោង​មួយ ដើម្បី​សម្រេច​គោល​ដៅ​នេះ។ ពួក​គេ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន និង​ពេល​វេលា​នៅ​ចង់​សប្តាហ៍ បង្កើត​ជា​ថ្នាក់​ភាសា​អង់គ្លេស បង្រៀន​ដល់​ក្មេងៗ​ដោយ​ស្ម័គ្រ​ចិត្ត ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ ក៏​បាន​ជួយ​ដើរ​រក​ទី​ផ្សារ ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​ភ្នំ​ស្រុក ដែល​ធ្វើ​ក្រមា​ដោយ​ផ្ទាល់​ដៃ និង​គ្រឿង​អលង្ការ​ដែល​ច្នៃ​ពី​គ្រាប់​កាំភ្លើង នៅ​ខេត្ត​កណ្តាល ជា​ដើម។

​ក្រុមស្រ្តី​ដែល​​បង្កើត​គម្រោង​ជួយ​ក្មេង​ក្នុង​សហគមន៍
​ក្រុមស្រ្តី​ដែល​​បង្កើត​គម្រោង​ជួយ​ក្មេង​ក្នុង​សហគមន៍ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ