អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​កម្ពុជា​ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​មុន​ការ​បោះ​ឆ្នោត​ធំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ទាំង​អស់​ត្រូវ​រួស​រាន់​ជូន​ដំណឹង​អំពី​គណនី​ធនាគារ​ដែល​ក្រុម​សង្គម​ស៊ីវិល​កំពុង​ប្រតិបត្តិការ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​សេដ្ឋកិច្ច​ឲ្យ​បាន​មុន​ដំណាច់​ខែ​កញ្ញា។ តាម​សេចក្តី​ជូន​ដំណឹង​ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ម្សិល​មិញ ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ក្រុម​សង្គម​ស៊ីវិល​មិន​គោរព​តាម​ការ​ណែនាំ​នេះ។ នេះ​គឺ​ជា​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អាជ្ញាធរ បន្ទាប់​ពី​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​២០១៥។ ជា​កត់​សម្គាល់ ការ​ផ្តើម​អនុវត្ត​នេះ គឺ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​មូលដ្ឋាន និង​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឈាន​មក​ដល់​ក្នុង​ឆ្នាំ​២០១៨។

ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ