អានតួអត្ថបទ
កម្ពុជា

ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​បាន​បន្ត​កើន​ឡើង​ ធ្វើ​ឲ្យ​លិច​លង់​ផ្ទះ​ប្រជាពលរដ្ឋ​

ទឹកភ្លៀង​នៅបន្ត​ធ្លាក់​ នៅ​ ថ្ងៃ​ទី​ ១៧​ សីហានេះ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​លិច​លង់​ឃុំ​ចំនួន​៥នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ជំនន់​ទឹក​ភ្លៀង​នេះ​ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ពីរ​ថ្ងៃ​ ដែល​កម្ពស់​ទឹក​ភ្លៀង​ឡើង​រហូត​ដល់​ ១៨១​មីលីម៉ែត្រ​។យ៉ាង​ណា​មិញ​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណា​មួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។​

ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​បាន​បន្ត​កើន​ឡើង ធ្វើ​ឲ្យ​លិច​លង់​ផ្ទះ​ប្រជាពលរដ្ឋ
ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​បាន​បន្ត​កើន​ឡើង ធ្វើ​ឲ្យ​លិច​លង់​ផ្ទះ​ប្រជាពលរដ្ឋ @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ជក់​ សុភា​

លោក​ ជួន​ ណារិន្ទ​ ស្នង​ការនគរ​បាល​ខែត្រ​ព្រះសីហនុ​បាន​ ប្រាប់​វិទ្យុ​បារំាង​នៅព្រឹក​នេះថា​ ចំពោះ​ឃុំ​ដែល​រងការ​លិច​លង់​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នេះ​ មាន​ចំនួន​ ៥គឺ​ ឃុំទឹក​ល្អក់​ ឃុំទឹកថ្លា ​ឃុំសាមគ្គី​ ឃុំវារេញ​ និងឃុំជើងគោ​។រី​ផ្លូវ​គមនាគន៍​វិញ​ ចំពោះ​ផ្លូវ​ជាតិ​លេខ​ ៣​និងលេខ៤ ពុំទាន់​ចោទ​ជាបញ្ហា​នោះទេ​ តែ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​តាម​បណ្តាល​ឃុំនោះ​ ត្រូវ​បាន​ទឹក​ហូរកាត់​ ។នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ ស្នង​ការ​ប៉ូលីស​ខែត្រ​។

ជាមួយគ្នា​នេះ ​លោក​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា​ មក​ដល់​ពេល​នេះ ​ទឹកជំនន់​កំពុង​ឡើង​ចុះៗ​ តែ​មិន​ទាន់​មាន​ការ​គំរាម​កំហែង​ធ្ងន់ធរ​ដល់​អាយុ​ជីវិត​និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។​

អភិបាល​ខេត្ត​រូប​នេះ ​មាន​ប្រសាសន៍​ថា ​ខាងសា​លាខេត្ត​បាន​ចាត់​កង​កម្លាំង​ ប៉ូលីស​ជើង​ទឹកជើងគោក​ កងរាជ​អាវុធហត្ថ​ យោធា ​និង​ពេទ្យ​ត្រៀមសម្រាប់​ជួយ​ប្រជាពលរដ្ឋ​។លោក​ បន្ត​ថា ​សាលា​ខេត្ត​ក៏​បាន​រឭក​ដល់​ប្រជាពល​រដ្ឋ​ឲ្យ​ប្រយ័ត្ន​ក្មេង​ក្មាង​ចំពោះ​ការ​លង់​ទឹក​ និង​ប្រុងប្រយ័ត្ន​ចំពោះ​ខ្សែ​ភ្លើង​ដាច់​ ឬ​ទុស​សេ ​ដែល​អាច​ គ្រោះ​ថ្នាក់​ដល់​ជីវិត​។ទោះ​បីជា​ ជំនន់​ទឹកភ្លៀង​នេះ​មិន​ទាន់​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក៏ដោយ​ ក៏ខេត្ត​នៅ​តែត្រៀម​ខ្លួន​ គ្រប់ផ្នែក គ្រប់​ថ្នាក់​ ជានិច្ច​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ហេតុការណ៍​បន្ទាន់​។

យ៉ាង​ណា​មិញ ​លោក​ យន្ត​ មីន​ ក៏​សម្តែង​ក្តី​ព្រួយ​បារម្ភ​ផង​ដែរ​ ចំពោះ​ជំនន់​ទឹក​ភ្លៀង​នេះ ​ដែលវាអាច​ប៉ះ​ពាល់​ដល់ភ្ញៀវ​ទេសចរ​ធ្វើ​ឲ្យ​មាន​ការ​ថយចុះ ​ព្រោះភាគ​ច្រើន​ពួកគេ​ចូលចិត្ត​ទៅលេងកោះ​។ទន្ទឹម​នឹងនេះ ​ប្រជាពលរដ្ឋ​ក៏អាច​មាន​បញ្ហា​សេដ្ឋកិច្ច​ដោយ​ពុំ​មាន​ភ្ញៀវទេសចរ​ធ្វើ​ឲ្យ​ការលក់​ដូរ​មិន​ដាច់​ផង​ដែរ​។

គួរ​រឭក​ថា ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ កាល​ពីថ្ងៃ​ទី១៦​ សីហានេះ​ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ ​ដោយបញ្ជាក់​ថា ​ចាប់ពី​ថ្ងៃទី១៧​ ដល់ថ្ងៃទី២០ ​ខែសីហា ​ឆ្នាំ២០១៧នេះ ​កម្ពុជា​ទទួល​រងនូវសម្ពាធ​ទាប​ ពីសមុទ្រ​ចិនខាងត្បូង​ ។ដូច្នេះ​ហើយវា​នឹង​មាន​ភ្លៀងធ្លាក់​ ខ្យល់​កន្ដ្រាក់​ និងរន្ទះ​ នៅតាមបណ្ដា​ខេត្ត​មួយ​ចំនួន​។ សេចក្តីជូនដំណឹង​ក៏បាន​ប្រាប់​ប្រជាពល​រដ្ឋ​ឲ្យមាន​ភាព​ប្រុង​ប្រយ័ត្ន​នៅតំបន់​ ទំនាប​កណ្តាល ​និង​ តំបន់​ ខ្ពស់រាប​ ដែល​មាន​ថ្ងៃ​អួរ​អាប់​ មាន​ភ្លៀង​ខ្លាំង​លាយ​ឡំ​នឹង​ផ្គររន្ទះ។​ រីឯ​តំបន់​មាត់​សមុទ្រ​នឹង​មាន​រលក​សមុទ្រ ​កម្ពស់​ខ្ពស់ៗទៀត​ផង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ