អានតួអត្ថបទ
បទយកការណ៍

សម្ល​ប្រហើរ​ឆ្ងាញ់​ប្រចាំ​ឆ្នាំ២០១៩​បាន​ទៅ​លើ​ខេត្ត​កណ្ដាលគឺ«ប្រហើរ​ល្ពៅ​នាង​លក្ខ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើប​តែ​បិទ​បញ្ចប់​មហោ​ស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូបអាហារ​លើកទី​២០ និង​ទម្រង់​ម៉ូត​សម្លៀក​បំពាក់​ខ្មែរ​លើក​ទី​១៩ នៅ​ល្ងាច​មិញ​នេះ។ តាមរយៈ​បទយកការណ៍​របស់ អេង គីមហុង នៅរាត្រីនេះ សូម​លើក​យក​តែ​ការ​ប្រកួត​ផ្នែក​ដាំស្ល​និង​បង្អែម មក​និយាយ​តែ​ប៉ុណ្ណោះ។ ក្នុង​នោះ​តំណាង​ខេត្ត​ក្រុង​ចំនួន​២៥ បាន​ចូល​រួមប្រកួត​ផ្នែក​ដាំស្ល លើ​វិញ្ញាសារ​សម្ល​ប្រហើរ និង​បង្អែម​សង់​ខ្យា​ល្ពៅ។ ក្រោយ​ការ​ប្រកួតពេញ​មួយ​ថ្ងៃ​បាន​រក​ឃើញ​ខេត្តក្រុង​ចំនួនបី​ស្ល​ប្រហើរ​ល្ពៅ​ឆ្ងាញ់​ដាច់​គេគឺ ខេត្តកណ្ដាល«ប្រហើរ​ល្ពៅ​នាង​លក្ខ» ខណៈ​លេខ២​បាន​ទៅលើ​ខេត្តបាត់ដំបង និង​លេខ៣​ខេត្ត​កំពង់ចាម។ ចំណែក​បង្អែម​សង់ខ្យាល្ពៅ​ឆ្ងាញ់​លើស​គេ​វិញ​គឺ​ស្ថិត​ក្នុង​រាជធានីភ្នំពេញ កំពង់ស្ពឺ និង​ប៉ៃ​លិន។  

រូបភាពតំណាង៖ម្ចាស់ជ័យលាភីលេខ១ ដែលធ្វើសម្លប្រហើរឆ្ងាញ់ប្រចាំឆ្នាំ២០១៩ឈ្មោះ«ប្រហើរល្ពៅនាងលក្ខ»
រូបភាពតំណាង៖ម្ចាស់ជ័យលាភីលេខ១ ដែលធ្វើសម្លប្រហើរឆ្ងាញ់ប្រចាំឆ្នាំ២០១៩ឈ្មោះ«ប្រហើរល្ពៅនាងលក្ខ» @ក្រសួងវប្បធម៌
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ