អានតួអត្ថបទ
បទយកការណ៍

​យុវជន​មួយ​ក្រុម​ផលិត​រឿង​“កុលាប​ប៉ៃ​លិន​”​ជា​គំនូរ​ជីវ​ចល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

«និយាយ​ដល់​រឿង​កុលាប​ប៉ៃលិន គេនឹង​នឹក​ឃើញ​ដល់​ស្នេហា​រវា​ង​កូន​ក្រមុំ​​សេដ្ឋី​នាង​ឃុន​នារី ​និងកម្លោះ​អ្នក​ក្រ ​ចៅ​ចិត្ត» ដូច្នេះ​នៅ​ក្នុង​នាទី​បទយកការណ៍​របស់​យើង​នៅ​រាត្រី​នេះ អេង គីមហុង សូម​នាំ​អារម្មណ៍​លោក​អ្នក​នាង​ឲ្យ​ទៅ​ស្គាល់​យុវជន​មួយ​ក្រុម​មាន​ឈ្មោះ​ថា (រួញ - ROUNH creative studio) ដែល​កំពុង​ពួត​ដៃ​គ្នា​ផលិត​រឿង“កុលាបប៉ៃលិន” ជា​គំនូរ​ជីវ​ចល។ មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ក្រុម​រួញ​ផលិត​រឿង“កុលាបប៉ៃលិន”ជា​គំនូរ​ជីវចល​។ ហេតុ​ផល​ទាំង​នោះ​រួម​មាន៖ បំផុស​ឲ្យ​យុវជន​កុំ​បាក់​ទឹក​ចិត្ត​ដោយ​យក​គំរូ​តស៊ូ​ទាំង​ស្នេហា និង​ការងារ​តាម​ចៅ​ចិត្រ​។​ ក្រៅ​ពីនេះ​ពួក​គេ​ចង់​បង្ហាញ​ថា យុវជន​កម្ពុជា​មាន​ក៏​មាន​សមត្ថភាព​ផលិត​គំនូរ​ជីវចល​បាន​ដែរ​។ ហើយ​តាម​រយៈ​ស្នាដៃ​គំនូរ​ជីវចល​រឿង​កុលាប​ប៉ៃលិន​នេះ​ទៀត​សោត ពួក​គេ​ចង់​បំផុស​ឲ្យ​ពលរដ្ឋ​ងាក​មក​ចាប់​អារម្មណ៍​សិល្បៈ​ផ្នែក​គំនូរ​។ 

យុវជនមួយក្រុម ដែលនឹងធ្វើអោយរឿង «កុលាបប៉ៃលិន» ក្លាយទៅជាគំនូរជីវចល
យុវជនមួយក្រុម ដែលនឹងធ្វើអោយរឿង «កុលាបប៉ៃលិន» ក្លាយទៅជាគំនូរជីវចល @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ