អានតួអត្ថបទ
បទយកការណ៍

រឿង​ “ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី​” ​​លាត​ត្រដាង​​ពី​​បញ្ហា​​ប្រឈម​​របស់​​មាតា​ចំពោះ​កូន​ក្នុង​​សម័យ​​ទំនើប​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខ្សែ​ភាពយន្ត​​ខ្មែរ​​ខ្នាត​​ធំ​​រឿង ​“​ទឹក​ចិត្ត​​ម្តាយ​​សម័យ​ថ្មី​”​កំពុង​​ឆក់​យក​​បេះ​ដូង​​ទស្សនិកជន​​មួយ​ចំនួន ​ឲ្យ​​ទប់​ទឹក​​ភ្នែក​​មិន​បាន ​បើ​​បាន​​ទស្សនា​​រួច​ហើយ​។ ​ខ្សែ​ភាព​យន្ត​​នេះ ​និពន្ធ​​និង​​ដឹក​នាំ​​រឿង​​ដោយ​​លោក​ស្រី ​ពាន់ ​ភួង​បុ​ប្ឆា ​ម្ចាស់​​ជ័យ​លាភី​ពាន​រង្វាន់​​អ​ណា​ចក្រ​​តារា ​និង​​ជា​​អ្នក​និពន្ធ​​រឿង​​ភាគ​​ដែល​​គេ​​ចាក់​​បញ្ចាំង​​នៅ​តាម​​កញ្ចក់​​ទូរទស្សន៍​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​ខ្សែ​ភាព​យន្ត​​ថ្មី​​នេះ ​បាន​​រៀប​រាប់​​ពី​​ទឹក​ចិត្ត​​របស់​​ម្តាយ​​នៃ​​វណ្ណៈ​​សង្គម​៣​ប្រភេទ ​នា​ពេល​​បច្ចុប្បន្ន ​ដែល​​ត្រូវ​​​ប្រឈម​​​នឹង​​ការ​លំបាក​​ក្នុង​ការ​​ប្រដៅ ​អប់រំ​​កូន ​ដែល​​កំពុង​​ដើរ​​បញ្ច្រាស់​​ពី​​ទឹក​ចិត្ត​​របស់​​ម្តាយ​​ពួក​គេ​។ 

ខ្សែភាពយន្តខ្មែរខ្នាត​ធំ​រឿង​ “​ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី​” ​កំពុង​ឆក់​យក​បេះ​ដូង​ទស្សនិកជន​មួយ​ចំនួន​ ឲ្យ​ទប់​ទឹក​ភ្នែក​មិន​បាន​។​
ខ្សែភាពយន្តខ្មែរខ្នាត​ធំ​រឿង​ “​ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី​” ​កំពុង​ឆក់​យក​បេះ​ដូង​ទស្សនិកជន​មួយ​ចំនួន​ ឲ្យ​ទប់​ទឹក​ភ្នែក​មិន​បាន​។​ @rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ