អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី៖ អ្នក​ធ្វើ​ការ​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ថា ពលរដ្ឋ​ក្នុង​ស្រុក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​បាំង​តែ​បី​ថ្ងៃ​ទៀត​ទេ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត រៀប​ចំ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៧ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នេះ។ ​រហូត​មក​ទល់​ពេល​នេះ គជប បាន​ទទួល​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ ជិត ៥០ ម៉ឺន​នាក់ នៅ​ក្នុង​ចំណោម​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់​ស្មាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ប្រមាណ ១ លាន ៦ សែន​នាក់។ មាន​ការ​លើក​ឡើង​ថា ចំនួន​នេះ នៅ​មាន​តិច​តួច​នៅ​ឡើយ ហើយ​ចំនួន​តិច​ទៀត​នេះ វា​អាច​ប៉ះ​ពាល់​ដល់​ភាព​ជឿ​ទុក​ចិត្ត​បាន​នៃ​បញ្ជី​បោះ​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប មើល​ឃើញ​ថា ចំនួន​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី មាន​ចំនួន​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ អ្នក​ធ្វើ​ការ​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត លើក​ឡើង​ទៀត​ថា ពលរដ្ឋ​ដែល​មិន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង ១ លាន​នាក់ គឺ​ជា​ពលករ​ចំណាក​ស្រុក ដូច្នេះ​មាន​ន័យ​ថា អ្នក​ក្នុង​ស្រុក គឺ​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ភាគ​ច្រើន។

រូបភាព​ចាស់៖ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោតនៅ​សង្កាត់ផ្សារដេប៉ូ២
រូបភាព​ចាស់៖ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោតនៅ​សង្កាត់ផ្សារដេប៉ូ២ © ស៊ុន មេសា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ