អានតួអត្ថបទ
កម្ពុជា

សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រកាស​សាល​ក្រម​សំណុំ​រឿង​០០២/២ នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា

អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​កំណត់​យក​ថ្ងៃ​ទី​១៦​វិច្ឆិកា​ខាង​មុខ ដើម្បី​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២​វគ្គ​២ ពាក់ព័ន្ធ នឹង​ជន​ជាប់​ចោទ​នួន ជា និង ខៀវ សំផន​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ចុះ​ថ្ងៃ​ពុធ ទី​២៦​កញ្ញា​នេះ​។

អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម
អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​សាល​ក្រម​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សាល​សវនាការ​ធំ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចាប់​ពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ត​ទៅ​។

គួរ​រំឭក​ជូន​​ថា សំណុំ​រឿង​០០២ វគ្គ​២ ផ្ដោត​សំខាន់​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​សហករណ៍ មន្ទីរ​សន្តិសុខ ការ​រៀប​ការ​ដោយ​បង្ខំ ការដ្ឋាន​ការងារ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង និង​ជម្លោះ​ប្រដាប់​អាវុធ​ជា​ដើម​ ដោយ​មាន នួន ជា និង ខៀវ សំផន ជា​ជន​ជាប់​ចោទ​។ សហព្រះ​រាជ​អាជ្ញា​ចង់​ឲ្យ​តុលាការ​ដាក់​ពន្ធនាគារ​ជនជាប់​ចោទ​ទាំង​២​អស់​មួយ​ជីវិត បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​១​ហើយ​ក៏​ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ