អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មេធាវី៖ លិខិត​លោក​ត្រាំ​ផ្ញើ​មក​លោក ​ហ៊ុន សែន អា​ច​រួម​ចំណែក​បញ្ជាក់​ពីភាព​ស្អាត​ស្អំ​របស់​ លោក កឹម សុខា​

ម្សិល​មិញ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​បាន​នាំ​យក​លិខិត​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ទៅ​ប្រគល់​ឱ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដោយ​ផ្ទាល់​នៅ​វិមាន​សន្តិ​ភាព​។ ក្នុង​លិខិត​នោះ លោក​ត្រាំ​បាន​គូស​បញ្ជាក់​ថា អាមេរិក​មិន​ស្វែង​រក​ការ​ប្តូរ​របប​នៅ​កម្ពុជា​ទេ។ ការ​បញ្ជាក់​នេះ ត្រូវ​បាន​មេធាវី​លោក​កឹម សុខា អះអាង​ថា ជា​ការ​រួម​ចំណែក​ជួយ​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​លោក​កឹម សុខា ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ឃុប​ឃិត​ជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​។ 

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក ហ៊ុន សែន
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក ហ៊ុន សែន @សហការី
ផ្សាយពាណិជ្ជកម្ម

លោកផែង ហេង សហមេធាវី​ម្នាក់របស់​លោកកឹម សុខា បានអះអា​ងប្រាប់វិទ្យុបា​រាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា លិខិតរបស់​លោកដូណាល់​ ត្រាំ ដែលគូសប​ញ្ជាក់ថា អាមេរិក​មិនស្វែងរកការប្តូររ​បបនៅកម្ពុជា​នេះ គឺអាចបញ្ជា​ក់បានថា អាមេរិក​មិនជាប់ទាក់ទ​ងនឹងលោកកឹម សុ​ខាក្នុងការធ្វើ​សកម្មភាព​ផ្តួលរំលំរដ្ឋា​ភិបាលកម្ពុជា​ដូចការ​ចោទប្រកា​ន់នោះទេ។ កន្លងមក លោកកឹម សុខា ត្រូវ​បានចោទប្រកាន់​ថា បានរួមដៃ​ជាមួយបរទេស​ធ្វើសកម្មភាពផ្តួ​លរំលំរដ្ឋាភិបាល​កម្ពុជា ហើ​យបរទេ​សនោះ គឺគេចង្អុលទៅ​សហរដ្ឋអាមេរិ​ក។ ប៉ុន្តែ​តាមរយៈ​លិខិតរបស់លោកដូ​ណាល់ ត្រាំនេះ លោក​មេធាវីផែង ហេង បានទាញការ​សន្និដ្ឋា​នថា លោកកឹម សុខា ជាមនុស្ស​ស្អា​តស្អំ ពោល គឺគ្មានជា​ប់ព័ន្ធនឹងប​ទចោទសន្ទិ​ដ្ឋិភាពនោះ​ឡើយ។ ដូច្នេះ​ហើយ លោកថា ការទម្លា​ក់ចោល​បទចោ​ទប្រកាន់នេះ គឺជារឿង​យុត្តិ​ធម៌បំផុតសម្រាប់​លោកកឹម សុខា។

សូម​បញ្ជាក់ថា លិខិតរបស់​លោកដូណា​ល់ ត្រាំ ដែលផ្ញើ​ជូនលោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែននេះ បានសរសេរ​សង្កត់ធ្ងន់​ថា សហរដ្ឋ​អាមេរិកគោរព​ឆន្ទៈអធិបតេយ្យ​របស់ប្រជាជនកម្ពុជា​ ហើយស​ហរដ្ឋអាមេរិក​មិនស្វែងរកឱ្យ​មានការប្តូ​ររបបនោះ​ទេ។ លិខិត​លោកដូណាល់ ត្រាំនេះ ធ្វើឡើងតាំងពីថ្ងៃទី០១ ខែវិច្ឆិកា តែទើបត្រូវ​បាន​លោកPatrick Murphy ឯក​អគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅកម្ពុជានាំ​យកទៅប្រគល់ឱ្យលោក​នាយករដ្ឋ​មន្រ្តីហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា។

ចំណែ​កឯការប្រគល់លិ​ខិតនេះទៀ​តសោត ធ្វើឡើ​ងបន្ទាប់ពីចៅ​ក្រមស៊ើបសួ​រសាលាដំបូ​ងរាជធានីភ្នំ​ពេញ បានសម្រេ​ចបិទបញ្ចប់​ដំណើរការស៊ើបអ​ង្កេតលើសំ​ណុំរឿងលោកកឹ​ម សុខា។ ក៏ប៉ុន្តែនៅមិ​នទាន់មានការ​សម្រេចនៅ​ឡើយទេថា ​ត្រូវយកទៅជំនុំ​ជម្រះ ឫ ទម្លា​ក់ចោលការចោទ​ប្រកាន់នោះ​។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមមេធាវី បានពាក្យ​ស្នើសុំឱ្យតុលាការទម្លា​ក់ចោលបទចោទ​ប្រកាន់មក​លើរូបលោក​កឹម សុខា តែម​កដល់ពេលនេះ គឺមិនទាន់មានកា​រឆ្លើយត​បយ៉ាងណា​នៅឡើយទេ​។

លោកកឹម សុខា ត្រូវបានតុ​លាការចោទប្រកាន់​ពីបទសន្ទិដ្ឋិ​ភាពជាមួយប​រទេស។ កាលពីថ្ងៃ​ទី១០ វិច្ឆិកាកន្លងទៅ លោកត្រូវបាន​តុលាការពង្រី​កសេរីភាពបន្ថែម​ដោយអនុញ្ញា​តឱ្យដើរហើរ​បានគ្រប់ទិស​ទីនៅក្នុងប្រទេស តែមិនអ​នុញ្ញាតឱ្យធ្វើសក​ម្មភាពនយោបា​យឡើយ។ បើទោះ​បែបនេះក្តី លោកកឹម សុខា បាន​ជួបជាមួយ​បណ្តាទូតបរទេសធំៗ​ជាបន្តបន្ទាប់ ប៉ុន្តែលោក​អះអាងថា មិនបាន​និយាយពាក់ព័​ន្ធនឹងបញ្ហា​នយោ​បាយទេ។ ក្រៅពីជួ​បជាមួយបណ្តាទូ​តបរទេស លោកកឹម សុខា ក៏មានគម្រោង​ចុះទៅជួប​ជាមួយប្រ​ជាពល​រដ្ឋដោយផ្ទាល់នាពេល​ខាងមុខ​នេះផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ