អានតួអត្ថបទ
កម្ពុជា

ព្រះ​​មហាក្សត្រ​​៖​​ តំណាង​រាស្ត្រ​ ​ត្រូវ​​​ប្រឹង​​ប្រែង​​បន្ថែម​​ទៀត​ ​ជួយ​​ប្រជាពលរដ្ឋ​​ឲ្យ​​រស់​​នៅ​​ស្មើ​​ភាព​​គ្នា

កិច្ច​ប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ ​ក្រោម​ព្រះ​រាជា​ធិបតីភាព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​ គឺ​ព្រះ​បាទ​សម្តេច​ព្រះ ​បរមនាថ ​នរោត្តម ​សីហមុនី ​បាន​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ​ជា​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ ​ដែល​បាន​ប្រព្រឹត្ត​ទៅ ​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ​ចំនួន១២៥​រូប ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់​។ ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ ​នីតិកាល​ទី​៦​នេះ ​គឺ​ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយ​ៗ ​និង​ជា​ការ​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ផង​ដែរ​។ ​នៅ​ចំពោះ​មុខ​អ្នក​តំណាងរាស្ត្រ​ថ្មី ​ដែល​មាន​ឯកសណ្ឋាន​ប្រពៃណី ​អាវ​ក​ត្រង់ ​សំពត់​ចង​ក្បិន ​អង្គ​ទូត​នានា ​និង​អង្គការ​ក្រៅរដ្ឋាភិបាល ​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស ​ព្រះ​មហាក្សត្រ ​បាន​មាន​ព្រះ​រាជ​​បន្ទូល​ថា ​ថ្ងៃ​នេះ​ជា​ឱកាស​ដ៏​មហា​វិសេស​វិសាល ​ដែល​រដ្ឋសភា​នីតិកាល​ទី​៦​ប្រារព្ធ​បើក​សម័យ​ប្រជុំ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បន្ទាប់​ពី​តំណាងរាស្ត្រ​ទាំង​អស់​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត ​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា ​កន្លង​ទៅ​នេះ​។ សូម​​អញ្ជើញ​​ស្តាប់​​ព្រះ​រាជ​​បន្ទូល​របស់​​ព្រះ​មហាក្សត្រ​៖

ព្រះ​មហា​ក្សត្រ​កម្ពុជា​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​
ព្រះ​មហា​ក្សត្រ​កម្ពុជា​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​ PMFB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ