បទសម្ភាស
លោក ហេង សួរ៖ ជនបរទេសត្រូវបានអនុញ្ញាតឲ្យប្រកបរបរគ្រប់ប្រភេទឡើងវិញ តែត្រូវស្ថិតក្រោមច្បាប់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ហេង សួរ នឹងចូលខ្លួនមកពន្យល់បន្ថែមពីមូលហេតុដែលនាំទៅដល់ការសម្រេចចិត្តរបស់ក្រសួងការងារ ដែលបានអនុញ្ញាតឲ្យជនបរទេសនៅកម្ពុជា អាចប្រកបមុខរបរ ឬធ្វើការធម្មតានៅកម្ពុជាឡើងវិញ។ បើតាមលោក ហេង សួរ សេចក្តីសម្រេចនេះ គឺធ្វើឡើងតបតាមការសំណូមពរពីខាងវិស័យឯកជន ដែលកំពុងខ្វះខាតកម្លាំងពលកម្មជំនាញនៃជនបរទេស និងម្យ៉ាងទៀត គឺដើម្បីរក្សាការទាក់ទាញវិនិយោគិនបរទេសនៅកម្ពុជាផងដែរ។