បទសម្ភាស
លោក ហុក សុទ្ធិ៖ការអានសៀវភៅនៅកម្ពុជាកើនឡើង តែនៅមានកម្រិតទាបជាងគេក្នុងអាស៊ាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៥
នៅថ្ងៃទី ៥ខែធ្នូខាងមុខនេះ អង្គការស៊ីប៉ា (Sipar) នឹងរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាច (Gala Dinner)មួយ ដើម្បីអបអរដល់ខួបលើកទី ៣៥ឆ្នាំរបស់អង្គការនេះ និងក៏ដើម្បីស្វែងរកមូលនិធី «បង្កើនការអាន និងរៀន គឺដើម្បីកសាងបរិស្ថានល្អមួយ»។ ដូច្នេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅរាត្រីនេះ គឺលោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា។ លោកហុក សុទ្ធិ បានលើកឡើងថា រយៈពេល ៣៥ឆ្នាំមកនេះ ស៊ីប៉ា បានប្រឹងប្រែងយ៉ាងខ្លាំងលើវិស័យអំនាន រហូតទទួលបានផលវិជ្ជមានជាច្រើន។ ប៉ុន្តែទោះជាយ៉ាងណា ការអាននៅកម្ពុជា នៅមានកម្រិតទាបជាងគេ ក្នុងតំបន់អាស៊ាន។