លោក យ៉ង់ គឹមអេង៖ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា គ្មានហ្វ្រាំងទប់ទេ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៤
ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា គ្មានហ្វ្រាំងទប់ទេ។ នេះគឺជាការលើកឡើងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក យ៉ង់ គឹមអេង ពន្យល់ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងអាណាធិបតេយ្យដូច្នេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងងាកមកប្រើប្រាស់គ្រឿងស្រវឹង ហើយវាបានធ្វើឲ្យខាតបង់ថវិកាជាតិអស់៤០លានដុល្លារក្នុងមួយឆ្នាំៗ។ បើទោះបីជាកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងក៏ពិតមែន ប៉ុន្តែសម្រាប់លោក យ៉ង់ គឹមអេង ក្រសួងព័ត៌មានមានអំណាចគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ប្រសិនបើក្រសួងនេះ មាន «ឆន្ទៈ»។