បទសម្ភាស
លោក ជួន ណារិន៖ មនុស្ស៨នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ករណីបិទផ្លូវជាតិ៤ពីរថ្ងៃមកនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៧
ពលរដ្ឋដែលមានទំនាស់ដីធ្លីបាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួនពីរថ្ងៃជាប់ៗគ្នា ធ្វើឲ្យមានការស្ទះចរាចរណ៍ជាច្រើនម៉ោង។ ប៉ុន្តែជាវិធានការបន្ទាន់សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដែលពាក់ព័ន្ធនឹងការបិទផ្លូវនេះ។ តែជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចំនួន៦ ត្រូវរងរបួស ដោយសារការគប់ដំថ្ម។ នេះជាការអះអាងរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ។
ផ្សាយពាណិជ្ជកម្ម
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ