បទសម្ភាស
លោក ឧកញ៉ា សុង សារ៉ន៖«កម្ពុជានៅតែមានច្រកចេញ និងមានទីផ្សារអង្ករផ្សេង តែមិនអាចអត់អឺរ៉ុបទាំងស្រុងបានទេ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៤
ទីបំផុតសហភាពអឺរ៉ុបដែលប្រជុំដោយប្រទេសជឿនលឿនចំនួន២៨ប្រទេស នឹងគិតពន្ធនាំចូលអង្ករពីប្រទេសកម្ពុជា នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ជាវិធានការដែលទាក់ទងទៅនឹងប្រព័ន្ធ Safe Guard ស្នើឡើងដោយអ៊ីតាលីនិងអេស្ប៉ាញ។ ទោះជាមិនទាន់ចេញសេចក្តីសម្រេចផ្លូវការក៏ដោយ តែលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុននាំអង្ករចេញធំមួយទៅកាន់ទីផ្សារអឺរ៉ុបថ្លែងថា កម្ពុជានៅតែមានសង្ឃឹមចរចាជាមួយសហភាពអឺរ៉ុប ខណៈបញ្ហានេះ មិនមានជាប់ពាក់ព័ន្ធនឹងបញ្ហា EBA នោះទេ គឺគ្រាន់តែជួនពេលគ្នាដោយចៃដន្យប៉ុណ្ណោះ។