
លោក ប៉ែន បូណា៖ «យុគសម័យ៤.០នេះ ទាមទារឲ្យអ្នកកាសែតខ្មែរអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឲ្យបានខ្ពស់ ដើម្បីរត់ទាន់ពិភពលោក»
ជំងឺគ្រុនឈាម រហូតមកទល់ពេលនេះគឺរយៈពេល២០សប្តាហ៍ បានកើតឡើងជាង៩ពាន់ករណីហើយនៅទូទាំងប្រទេស ដោយធ្វើឲ្យមនុស្សស្លាប់ចំនួន១៥នាក់ និងបានកើនឡើង៤ដងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានថ្លែងថាជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះ នឹងកើនឡើងរហូតដល់ប្រមាណជា៥ម៉ឺនករណី។ តាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឆ្នាំ២០១៩នេះគឺជាវដ្តនៃការផ្ទុះរាលដាល នៃជំងឺគ្រុនឈាម មិនចំពោះតែប្រទេសកម្ពុជាទេ គឺនៅអាស៊ីប៉ាស៊ីហ្វិកទាំងមូល។