បណ្ឌិត គី សិរីវឌ្ឍន៍៖«ក្នុងដំណាក់កាលនេះ រដ្ឋាភិបាល និងសហភាពអឺរ៉ុបគួរពិភាក្សាគ្នារកដំណោះស្រាយរួមណាមួយ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៧
នៅថ្ងៃទី១២ខែកុម្ភៈនេះ សហភាពអឺរ៉ុប បានសម្រេចដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ គណៈកម្មការអឺរ៉ុបមានរយៈពេល១៨ខែ ក្នុងការអនុវត្តនិតិវិធី ដោយរាប់ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែគណៈកម្មការអឺរ៉ុបថា ចំណាត់ការនៅថ្ងៃនេះ មិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាថ្លែងថា ភាគីពាក់ព័ន្ធនៅមានឱកាសជជែកគ្នា បើពុំដូច្នេះទេ គួរតែចាប់ផ្តើមរៀបចំយ៉ាងប្រញ៉ាប់ប្រញាល់ ដើម្បីងើបឈរដោយខ្លួនឯង រួមមានកាត់បន្ថយថ្លៃដើមឲ្យទាប ដើម្បីទប់ទល់ពីការចាកចេញទីផ្សាររបស់សហគ្រាសដែលមានប្រាក់ចំណេញ។