អានតួអត្ថបទ
បទសម្ភាស

លោក អ៊ូ ច័ន្ទរ័ត្ន៖ ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ លោក សម រង្ស៊ី មិន​គួរ​ធ្វើ​មាតុ​ភូមិ​និវិត្តន៍​មក​កម្ពុជា​នោះ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ការ​គ្រោង​ទុក លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​វ៉ាលី​ឡើង​ជិះ​យន្ត​ហោះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង មក​កាន់​ទីក្រុង​បាង​កក​ប្រទេស​ថៃ​ហើយ នៅ​ល្ងាច​ថ្ងៃទី ០៧ វិច្ឆិកា នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ហ៊ុន​យន្ត​ហោះ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​យន្ត​ហោះ​នោះ​ទេ​។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បាន​ធ្លាក់​មក​នៅ​មុន​នេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អតីត​អ្នក​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ បាន​អះអាង​ថា ក្នុង​ស្ថាន​ភាព​ដូច​ពេល​បច្ចុប្បន្ន​នេះ លោក សម រង្ស៊ី មិន​គួរ​ធ្វើ​មាតុ​ភូមិ​និវិត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ​។ បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន លោក សម រង្ស៊ី គួរ​ចរចារ​ជាមួយ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ជាមុន​សិន មុន​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​។ 

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ