បទសម្ភាស
Ecolife Cambodia៖ កាកសំណល់ថង់ប្លាស្ទិកកំពុងគំរាមកំហែងកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺយុវតីពីររូប មកពីគម្រោងយុវជន Ecolife Cambodia ដែលធ្វើការលើបញ្ហាបរិស្ថាន។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI យុវតីទាំងពីរ គឺកញ្ញា ក្រិក ស្រីនាង និងកញ្ញា សំ លក្ខិណា បានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ព្យាយាមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ សម្រាប់អ្នកស្រឡាញ់បរិស្ថានវ័យក្មេងទាំងពីររូប ការកាត់បន្ថយថង់ប្លាស្ទិក មិនចាំបាច់រង់ចាំឲ្យស្ថាប័នមានសមត្ថកិច្ចជាអ្នកចាប់ផ្ដើមឡើយ តែត្រូវចាប់ផ្ដើមពីមនុស្សម្នាក់ៗខ្លួនឯងផ្ទាល់តែម្ដង។