អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្ស​នយោបាយ​និង​សង្គមស៊ីវិល មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ព្រមាន​ប្រើ​វិធានការ​«កាំភ្លើង» ​និង​«គុក» ​ចំពោះ​អ្នក​តវ៉ា​លទ្ធផល​របស់​លោក​នាយករដ្ឋ​មន្រ្តី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ម្សិលមិញ​ក្នុង​ជំនួប​ជូន​ដំណើរ​កីឡាករ កីឡាការិនី​កម្ពុជា​ទៅចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម បាន​ព្រមាន​ប្រើ​វិធានការ “កាំភ្លើង” និង​“គុក”​ចំពោះ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​ក្រោយ។ ចំពោះ​បក្ស​នយោបាយ ចាត់​ទុក​ថា នេះ​គ្រាន់តែ​សារ​គំរាម​កំហែង​មុន​ការ​បោះឆ្នោត​មក​ដល់​តែ​ប៉ុណ្ណោះ ហើយ​ការ​លើកឡើង​នេះ​ហាក់បី​ដូចជា​លឿន​ពេក ខណៈ​នៅ​សល់​រយៈពេល​ជិត​ឆ្នាំ​ទៀត​ឯណោះ ទើប​ឈាន​ដល់​ការបោះឆ្នោត​ថ្នាក់​ជាតិ ។ ចំណែក​សង្គម​ស៊ីវិល​វិញ ជឿជាក់​ថា​តាម​រយៈ​កំណែ​ទម្រង់​គជប​នៅ​កម្ពុជា នឹង​មិនមាន​បាតុកម្ម​តវ៉ា​ណាមួយ​កើតឡើង​ចំពោះ​លទ្ធផល​បោះឆ្នោត​ថ្នាក់​ជាតិ​ក្រោយ​នេះ​ទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា ​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា ​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ