ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើទណ្ឌកម្មរបស់ប្រទេសប្រជាធិបតេយ្យ ជាការធ្វើខុសមកលើកម្ពុជាដូចក្នុងប្រវត្តិសាស្រ្តឫ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
នៅក្នុងជំនួបជាមួយសមាជិកសភាប្រទេសអៀកឡង់ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងត្រង់ៗថា ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងនេះ មិនគួរបន្តប្រព្រឹត្តិកំហុសជាលើកទី៣ ចំពោះកម្ពុជាទៀតឡើយ។ ការលើកឡើងរបស់លោកហ៊ុន សែននាពេលនេះ មិនមែនជាលើកទីមួយនោះទេ។ ប៉ុន្តែជាការលើកឡើងស្របពេលដែលអន្តរជាតិខ្លះបានដាក់គំនាប និងព្រមានពីការដាក់ទណ្ឌកម្មថែមទៀតក្រោមហេតុផលកម្ពុជាបំពានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះតើទណ្ឌកម្មរបស់ប្រទេសប្រជាធិបតេយ្យ ជាការធ្វើខុសមកលើកម្ពុជាដូចក្នុងប្រវត្តិសាស្រ្តឫ?