តើការសាងសង់បុរី និងខុនដូ គួរតម្រូវឲ្យផ្សារភ្ជាប់នឹងនិយាមបរិស្ថានឬយ៉ាងណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤២
ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពិភាក្សាមួយជាមួយម្ចាស់បុរី និងខុនដូ ដើម្បីរកដំណោះស្រាយរួមមួយ ដើម្បីបង្កើតយន្តការរៀបចំថែរក្សា ការពារនិរន្តរភាពបរិស្ថាន។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវគេមើលឃើញថា ជាការគិតគូមួយ ផ្នែកបរិស្ថាន នៅក្នុងការសាងសង់សំណង់ផ្ទះល្វែង វិឡា និងខុនដូ ដែលកំពុងមានការរីកព្រោងព្រាធ។ ការគិតពីបញ្ហាប្រព័ន្ធលូ ប្រព័ន្ធចំរោះទឹក ការញែក និងគ្រប់គ្រងសំរាម ក៏ដូចជាការសាងសង់តាមបទដ្ឋាន ដើម្បីឲ្យមានបរិស្ថាន និងមានបរិយាកាសល្អ គឺជារឿង ដែលត្រូវជជែកគ្នា និងធ្វើឲ្យការសាងសង់ទូទៅ ចាប់ផ្តើមគោរពឲ្យបានខ្ជាប់ខ្ជួននូវនិយាមបរិស្ថាន។