តើដំណឹងវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃ០៩ វិច្ឆិកា នឹងជះឥទ្ធិពលដល់វិស័យធុរកិច្ចដែរឫទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៧
ផែនការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ីនាថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជាចាត់ទុកបែបនេះ ដោយយោងទៅលើការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋ និង កងទ័ពកម្ពុជាងើបបះបោរជាមួយលោក ដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ អ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ស្ថានភាពនេះបានធ្វើឲ្យអ្នកវិនិយោគ ឫ អ្នករកស៊ីថ្មីថ្មោងមានការព្រួយបារម្ភ។ ប៉ុន្តែអ្នករកស៊ីធំៗ និងមានភាពចាស់ទុំវិញ មិនមានព្រួយបារម្ភនោះឡើយ។