ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការចាប់ឃុំខ្លួនសកម្មជនអតីតបក្សប្រឆាំង ជាការអនុវត្តច្បាប់ឫជារឿងនយោបាយ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៣
កាលពីថ្ងៃអាទិត្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនសកម្មជនអតីតបក្សសង្រ្គោះជាតិម្នាក់ ឈ្មោះ គង់ ម៉ាស់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃបានចាប់ខ្លួនកាលពីសប្តាហ៍មុន។ តុលាការបានចោទប្រកាន់លោកគង់ ម៉ាស់ ពីបទជេរប្រមាថជាសាធារណ: និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍តាមក្រមព្រហ្មទណ្ឌកម្ពុជា។ ជាការកត់សម្គាល់ ការចាប់ឃុំខ្លួននេះធ្វើឡើងស្របពេលដែលអឺរ៉ុបបានប្រកាសយកពន្ធលើការនាំអង្ករពីកម្ពុជា។ ដូច្នេះ តើការចាប់ឃុំខ្លួនសកម្មជនអតីតបក្សប្រឆាំង ជាការអនុវត្តច្បាប់ឫជារឿងនយោបាយ?