អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​រដ្ឋា​ភិបាល​គ្មាន​ឆន្ទៈ​និង​មិន​ស្មោះ​ត្រង់ ក្នុ​ង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​អង្គ​ការ​សង្គម​ស៊ី​វិល​ឬយ៉ា​ង​ណា​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ លោក ស ខេង បាន​ចោទ​សួរ​ទៅ​កាន់​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ចំពោះ​ការ​លើក​ឡើង​កន្លង​មក​ដែល​ថា រដ្ឋា​ភិបាល​គ្មាន​ឆន្ទៈ​និង​មិន​ស្មោះ​ត្រង់ ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​។ សំណួរ​នេះ​ធ្វើ​ឡើង ក្នុង​វេទិកា​ស្តី​ពី​ភាព​ជា​ដៃ​គូ​រវាង​រាជ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ នា​ក្រសួង​មហាផ្ទៃ​។ មន្ត្រី​អង្គការ​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​បាន​ជួប​សម្ភា ស​ពួក​គេ​មាន​ការ​យល់​ឃើញ​រួម​គ្នា​មួយ​ថា ​ដោយ​សារ​តែ​កន្លង​មក​រដ្ឋា​ភិបាល​ភ្ជាប់​ពួក​គេ​ទៅ​នឹង​ចលនា​មួយ​ដែល​រដ្ឋា​ភិបាល​ហៅ​ថា ជា​បដិវត្តន៍​ព័ណ៌​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ភាគី​ទាំង​ពីរ​ចាត់​ទុក​ការ​លើក​ឡើង​ថា គ្មាន​ឆន្ទៈ​និង​មិន​ស្មោះ​ត្រង់ ឬ​ក៏​ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ព័ណ៌​សុទ្ធ​តែ​ជា​រឿង​ធ្ងន់​ធ្ងរ​ដូច​គ្នា​។ ដូច្នេះ​ភាគី​ទាំង​ពីរ​គួរ​អនុ​គ្រោះ​គ្នា​បែប​ណា​ក្នុង​ពេល​បំពេញ​ការងារ​? 

លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចូលរួម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ថ្ងៃទី ​១១ ​កុម្ភៈ ​នៅ​ខេត្ត​​ស្វាយរៀង​ និង​ព្រៃវែង។
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចូលរួម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ថ្ងៃទី ​១១ ​កុម្ភៈ ​នៅ​ខេត្ត​​ស្វាយរៀង​ និង​ព្រៃវែង។ @facebook/នគរបាលជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ