អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ការ​ដាក់​ទណ្ឌ​កម្ម​មក​លើ​កម្ពុជា ​គឺ​ជា​ការ​សំលាប់​គណ​បក្ស​ប្រឆាំង ​មែន​ឬ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី១៤ ខែមករា ម្សិលមិញ បាន​លើក​ឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា មាន​តម្លៃ​ស្មើ​នឹង​សំលាប់​គណបក្ស​ប្រឆាំង​។ ជា​ការ​ថ្លែង ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប កំពុង​តែ​រៀប​ចំ​នីតិ​វិធី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្តាច់​ការ​អនុ​គ្រោះ​ពន្ធ ឬEBA ដោយ​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថ្ងៃ​២៩​កក្កដា​២០១៨ កន្លង​មក មិន​អាច​យក​ជា​ការ​បាន ព្រោះ​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម ជា​ពិសេស​គឺ​ការ​ឃុំ​ខ្លួន លោក កឹម សុខា​។ ជា​ការ​ឆ្លើយ​តប​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា គឺ​ចង់​ឲ្យ​កម្ពុជា​មាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ មិន​មែន​ដាក់​ដើម្បី​សម្លាប់​ប្រជា​ធិបតេយ្យ​នោះ​ទេ​។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពឯកសារ)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពឯកសារ) @FB/PM Hun Sen
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ