អានតួអត្ថបទ
កម្ពុជា

អង្គការ​​​ACILS​ ព្រមព្រៀង​ជាមួយ​ក្រសួង​ការងារ​កម្ពុជា​បន្ត​សកម្មភាព​របស់​ខ្លួន​ជួយ​វិស័យ​ការងារ

មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​(ACILS)​ នៅ​ថ្ងៃ​ទី​២២​មករា​នេះ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ការងារ​​កម្ពុជា​​ដើម្បី​ដំណើរការ​សកម្ម​​​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​បន្ត​ទៀត​។ ​ការ​បន្ត​ការងារ​រប​ស់​ ACILS ​នៅ​ពេលនេះ ត្រូវបាន​គាំទ្រ​ពី​គ្រប់​ភាគី ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ការងារ ​ដោយសារ​តែ​មជ្ឈមណ្ឌល​មួយ​នេះ​ធ្វើ​សកម្ម​ភាព​មិន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នយោបាយ​។

អង្គការអាមេរិកាំង ACILS ចុះអនុស្សរណៈជាមួយក្រសួងការងារ
អង្គការអាមេរិកាំង ACILS ចុះអនុស្សរណៈជាមួយក្រសួងការងារ FB
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​លោក​អ៊ិត សំហេង​ បាន​ថ្លែងថា​ក្រសួង​ការងារ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​មជ្ឈមណ្ឌល​អាមេរិកកាំង​ដើម្បី​សាមគ្គីភាព​ការងារ​អន្តរជាតិ​(ACILS) ​បើ​ទោះជា​កន្លងមក​មិនទាន់​មាន​ក្របខណ្ឌ​ជា​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក៏ដោយ​។ ​លោក​​​រដ្ឋមន្ត្រី​​ចាត់​ទុកថា ​អនុស្សរណៈ​​នៃ​​ការ​យោគយល់​គ្នា​នេះ នឹង​ក្លាយជា​ក្របខណ្ឌ​ដ៏​សំខាន់​មួយ​នៃ​​​​កិច្ច​​សហ​ប្រតិបត្តិការ​​​រ​វាង​​​ក្រសួង​​​ការងារ​​​និង​​​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​អង្គការ ​ACILS ​ដែល​នឹង​ចូលរួម​ចំណែក​ក្នុងការ​អនុវត្ត​គោល​នយោបាយ​របស់​​រដ្ឋា​ភិ​បាល ​ក្នុងការ​​អភិវឌ្ឍ​​វិស័យ​​ការងារ​​នៅ​​កម្ពុជា​​។

សូម​បញ្ជាក់​ថា​អង្គការ​ ACILS​ របស់​អាមេរិក ​បាន​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ​ហើយ​ធ្វើ​ការងារ​ជួយ​ដល់​គ្រប់​ភាគី ​ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ការងារ ​ក្នុងនោះ​មាន​ជំនួយ​លើ​ការ​ពង្រឹង​ផ្លូវច្បាប់​និង​លក្ខខណ្ឌ​ការងារ ​ជំនួយ​ក្នុងការ​បណ្តុះបណ្តាល​ដល់​សហជីព ​និង​ជួយ​ចងក្រង​សហជីព​ជាដើម​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក ​អាត់ ធន់ ​យល់ថា​ ភាគី​សហជីព​ពិតជា​ត្រូវការ​អង្គការ​ ACILS​ វត្តមាន​របស់​អង្គការ​មួយ​នេះ​គឺ​ពិតជា​ចាំបាច់​។ ​ចាំបាច់​ដោយសារ​ សហជីព​កម្មករ​រប​ស់លោក​ ក៏ដូច​ជា​សមាជិក​សហ​ជីព​ឯទៀត ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​អង្គការ ​ACILS​ ជាពិសេស​ផ្តល់​ការ​យល់ដឹង​ពី​ច្បាប់​ការងារ​និង​ការ​បណ្តុះបណ្តាល​ផ្សេង​ៗ ​ដល់​អ្នក​សហជីព​។

ជាមួយគ្នា​នេះ ​លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​បាន​បញ្ជាក់​ថា​ការ​ចុះ​ហត្ថលេខា​រវាង​ក្រសួង​ការងារ​និង​អង្គការ ​ACILS ​នៅពេលនេះ​គឺ​ផ្តោត​ពិសេស​ទៅលើ​សហ​ប្រតិបត្តិការ​ផ្នែក​សុខភាព​និង​សុវត្ថិភាព​ការងារ ​និង​ការ​អភិវឌ្ឍ​សុវត្ថិភាព​នៃ​ការ​ដឹកជញ្ជូន​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​។

សូម​រំលឹកថា​អង្គការ​ACILS ​ដែល​ទទួល​ជំនួយ​ពី​អង្គការ​សហជីព​ធំ​របស់​អាមេរិក ​IILCIO​ នៅក្នុង​ដំណាក់កាល​នៃ​ភាព​តានតឹង​រវាង​អាមេរិក​-​កម្ពុជា ​ចុងក្រោយ​នេះ​ បាន​ឈរជើង​នឹង ​ខណៈដែល​អង្គការ​អាមេរិក​ចំនួន​ពីរ​គឺ ​NDI ​និង ​IRI ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ​ត្រូវបាន​បញ្ឈប់​និង​បណ្តេញ​ចេញពី​កម្ពុជា​កាល​ពី​ឆ្នាំ​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ