rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច អភិវឌ្ឍន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​អ្នក​ជំនាញ​៖ ​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក ​ធ្វើ​ឲ្យ​ទុន​វិនិ​យោគ​វិស័យ​សំណង់​នៅ​កម្ពុជា​កើន​ឡើង ​ទោះ​ជា​ប្រទេស​មហា​អំណាច​ កំពុង​មាន​ឱន​ភាព​សេដ្ឋ​កិច្ច​

media
វិស័យសំណង់ក្នុងប្រទេសកម្ពុជា (រូបតំណាង) @REUTERS

របាយ​ការណ៍​របស់​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូបនីយ​កម្ម និង​សំណង់ ចេញ​ផ្សាយ​នៅថ្ងៃម្សិលមិញ បាន​បង្ហាញ​ថា គ្រាន់តែ​ក្នុងខែកក្កដា ឆ្នាំ ២០១៩នេះ​ ទុនវិនិយោគ ក្នុងវិស័យ​សំណង់នៅកម្ពុជា មាន​ជាង ១ពាន់លានដុល្លារ លើ​គម្រោង​សាងសង់​នៅទូទាំងប្រទេស ចំនួន ៥២៥គម្រោង ដែលនេះ​កើនឡើង​ជិត ៤០ភាគរយ ធៀប​នឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ កាលពីឆ្នាំ ២០១៨ ទុនវិនិយោគ​ មានប្រមាណ​តែជាង ៨០០លានដុល្លារ និងមាន​គម្រោង​សាង់សង់​ចំនួន ៣៣០​គម្រោង​ប៉ុណ្ណោះ។ កំណើន​នេះ ត្រូវបាន​ក្រសួងរៀបចំដែន​ដី និង​អ្នក​ជំនាញ យល់ថាជាសញ្ញាវិជ្ជមាន​ក្នុង​វិស័យ​អលនទ្រព្យនៅកម្ពុជា។ ប៉ុន្តែក៏មាន​ចម្ងល់​សួរថា ហេតុអ្វីបាន​ជា​ការវិនិយោគនៅកម្ពុជា បែរជាកើន​ឡើង ស្របពេលដែល​ទីផ្សា​រអន្តរជាតិ ជាពិសេសប្រទេសចិន និងអាមេរិក ដែលជាដៃគូវិនិយោគ កំពុងតែប្រឈមនឹង​ហានិភ័យ​ឱនភាព​សេដ្ឋកិច្ច? ចម្ងល់នេះ ត្រូវបាន​អ្នក​វិភាគ​សេដ្ឋកិច្ច យល់​ឃើញ​ថា មិន​មាន​អ្វីគួរឲ្យ​បារម្ភនោះទេ។ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) លើកឡើង​ថា មាន​កត្តា​ធំៗចំនួន ២ ដែល​ធ្វើឲ្យទុនវិនិយោគនៅកម្ពុជា មានការ​កើនឡើង ដោយ​ក្នុងនោះ រួមមានកត្តា​ក្នុង និងក្រៅស្រុក។ តាម​លោក សុផល អ្វី​ដែល​ពិសេសក្នុងវិស័យ​អចលទ្រព្យ​ និង​សំណង់ គឺភាព​យូរអង្វែង​ និង​ងាយ​គ្រប់គ្រង ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​ ចូលចិត្ត​បោះទុន​វិនិយោគ ស្ទើរគ្រប់កាលៈទេសៈ ហើយ​អ្នក​វិនិយោគ ក៏មិន​ខ្លាចក្នុងការប្រឈម​នឹង​ហានិភ័យក្នុងរយៈពេលខ្លីនោះដែរ។ 


សូមស្តាប់ការលើកឡើងរបស់លោក ច័ន្ទ សុផល រៀបចំជូនដោយសួង សុខភារី៖ 29/08/2019 ស្តាប់