អានតួអត្ថបទ
កម្ពុជា-ច្បាប់

អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ប្រតិកម្ម​រួមគ្នា​ជា​លើក​ដំបូង​ជុំវិញ​ការ​ធ្វើ​ច្បាប់​រំលាយ​បក្ស​ប្រឆាំង

ក្រុម​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន១២ នៅ​ថ្ងៃទី១៩តុលា​នេះ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុជា។ ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​សេចក្តីស្នើច្បាប់​ចំនួន៤ ដែល​ទាក់ទង​ទៅនឹង​ការ​រំលាយ​គណបក្ស និង​បែងចែក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​បាន​ទៅ​ដល់ដៃ​ព្រឹទ្ធសភា​នៅថ្ងៃនេះ។

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង លើ​វិសោធនកម្ម​ច្បាប់ និង​បែង​ចែង​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​
រដ្ឋសភា​អនុម័ត​ទាំង​ស្រុង លើ​វិសោធនកម្ម​ច្បាប់ និង​បែង​ចែង​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​
ផ្សាយពាណិជ្ជកម្ម

ជា​លើកដំបូង​ហើយ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សមាគម ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​រួមគ្នា ជុំវិញ​ការប្តឹង​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដៃគូ​ប្រជែង​គីឡូ​ធ្ងន់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច។

នៅក្នុង​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​នៅថ្ងៃនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល យល់ឃើញថា​ជាយ​កថា​ហេតុ​ការរំលាយ​គណបក្ស​ប្រជែង​នេះ រហូត​មិនអាច​ចូលរួម​ប្រកួត​ការបោះឆ្នោត​នឹង​នាំ​ឲ្យ​មាន​បញ្ហា​នៃ​ភាពត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ​នៃ​ការបោះឆ្នោត​ឆ្នាំ២០១៨ខាងមុខនេះ។ ករណី​ការរំលាយ និង​ការបែងចែក​អាសនៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​គោរព​សម្លេង​ឆន្ទៈ​ប្រជាពលរដ្ឋ​ប្រមាណ ៣លាន​នាក់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​នេះ។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍។

ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក៏ដូចជា​មន្ត្រីសំខាន់ៗរបស់​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា តែង​លើកឡើងថា ការធ្វើ​វិសោធនកម្ម​ច្បាប់ ចំនួន ៤ ក្នុងនោះ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​បើកផ្លូវ​ឲ្យ​មានការ​បែងចែក​អាសនៈ​គណបក្ស​មួយ ទៅ​ឲ្យ​គណបក្ស​ផ្សេងទៀត​នោះ គឺ​ដើម្បី​ឲ្យ​ច្បាប់​ទាំង ៤នេះ មា​នស​ង្គ​ត​ភាព ឬ​ភាពស៊ីសង្វាក់​ជាមួយ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​វិសោធនកម្ម​ជា​បន្តបន្ទាប់ ដែល​នៅ​ជា​ធរមាន ធានា​ស្ថេរភាព​នយោបាយ​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​នៅ​កម្ពុជា។

ទោះយ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សមាគម​ក្នុងស្រុក ដែល​ក្នុងនោះ​មាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត Comfrel និង Nicfic ផង​នោះ ចាត់ទុកថា ការរំលាយ​គណបក្ស​ប្រកួតប្រជែង​ការបោះឆ្នោត និង​ការអនុវត្ត​នៃ​ការបែងចែក​អាសនៈ​តាម​រូបមន្ត​ថ្មី​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នឹង​នាំ​ឲ្យ​បាត់បង់​ការប្រកួតប្រជែង​ការបោះឆ្នោត ដោយ​ភាពត្រឹមត្រូវ​តាមច្បាប់​ជាតិ និង​អន្តរជាតិ និង​យុត្តិធម៌ ហើយក៏​នឹង​នាំ​ឲ្យ​ធ្លាក់ចុះ​ខ្លាំង​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ជាមួយ​គុណភាព​ពហុបក្ស​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ