rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

ដោយ អ៊ឹម រចនា

ប្រទេស​មួយ​ដែល​ក្រីក្រ​ដូច​ជា​កម្ពុជា​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​នូវ​ជំនួយ​ពី​បរទេស​ដើម្បី​ស្តា​និង​អភិវឌ្ឍន៍​គ្រប់​វិស័យ​។ ប៉ុន្តែ ការ​ព្យាយាម​រស់​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ទៀត​ដែល​កម្ពុជា​ត្រូវ​ខិត​ខំ​ធ្វើ មុននឹងស្រែករកជំនួយពីខាងក្រៅ។ ចង់​ឬ​មិន​ចង់ នៅ​ក្នុង​ពេល​មិន​យូរ​ខាង​មុខ​នេះ ជំនួយ​អភិវឌ្ឍ​នឹង​ត្រូវ​កាត់​បន្ថយ​។ ដូច្នេះ វា​ដល់​ពេល​ហើយ ដែល​កម្ពុជាត្រូវ​​រៀន​រស់​ដោយ​ខ្លួន​ឯង ជាជាង​ផ្តេកផ្តួលខ្លាំងទៅលើជំនួយបរទេស​។ 

ចាប់​តាំង​ពី​កម្ពុជា​បើក​ចំហ​ទៅ​កាន់​ពិភព​លោក ជាពិសេស​ក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ស្តា​ប្រទេស​កម្ពុជា​ឡើង​វិញ​ចេញ​ពី​ភាព​ខ្ទេច​ខ្ទាំ និង​ភាព​ក្រីក្រ​ដ៏​គួរ​ឲ្យ​សង្វេគ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​។

បច្ចុប្បន្ន កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​វិថី​នៃ​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម ទាំង​ស្មារតី​មនុស្ស និង​ទាំង​ប្រជា​ធិបតេយ្យ​។ ទាំង​នេះ​ពិត​ជា​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ​ពី​ខិត​ខំការប្រឹង​ប្រែង​រៀន​រស់​ដោយ​ខ្លួនឯង​ផង​និង​ពី​ជំនួយ​បរទេស​ផង​។ សហគមន៍​អន្តរជាតិ​ក៏​នៅ​តែ​តាំង​ចិត្ត​ជួយ​កម្ពុជា​ជា​បន្ត​ទៀត​ក្នុង​គ្រប់​វិស័យ​។ ប៉ុន្តែ កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា នៅ​មិន​ទាន់​បាន​ខិត​ខំរៀន​រស់​ដោយ​ខ្លួន​ឯង​ឲ្យ​អស់​លទ្ធភាព​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ពឹង​ពាក់​លើ​ជំនួយ​បរទេស​ហាក់​បាន​ក្លាយ​ជា​ជំងឺ​មួយ​ទៅ​វិញ​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ មាន​ជន​បរទេស​មួយ​ចំនួន​ប្តូរ​ផ្តាច់​ជួយ​ខ្មែរ​ដោយ​គ្មាន​លក្ខ​ខណ្ឌ ​ក្នុង​វិស័យ​ជា​ច្រើន ដូច​ជា​វិស័យ​អប់រំ សុខា​ភិបាល សន្តិសុខ​ស្បៀង និង​ការពារ​ធន​ធាន​ធម្មជាតិ​ជា​ដើម​។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្លះ និង​អ្នក​ជំនួញ​ធំៗ​មួយ​ចំនួន​ដែល​ជា​ជន​ជាតិ​ខ្មែរ​បែរ​ជា​ឃុប​ឃិត​គ្នា​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​របស់​ខ្លួន​ឯង​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​វិញ​។ ត្រឹម​តែ​ការ​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​នូវ​ធន​ធាន​ធម្មជាតិ​ទាំង​ក្នុងដី ក្នុងទឹក និង​ធន​ធាន​ព្រៃ​ឈើ ក៏​កម្ពុជា​អាច​ទាញ​យក​ប្រាក់​ចំណេញ​ជា​ច្រើន​ចូល​ក្នុង​ថវិកា​ជាតិ​បាន​ដែរ​។ ក្រៅ​ពី​នោះ ការ​បិទ​ខ្ទប់​មិន​ឲ្យ​ធ្លុះ​ធ្លាយ​ថវិកាជាតិ​ចូល​ក្នុង​ហោ​ប៉ៅ​បុគ្គល​ក៏​ជា​ប្រភព​សន្សំ​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​ផង​ដែរ​។

ពេល​ខ្លះ​ទៀត ប្រទេស​ដ៏​ក្រី​ក្រ​មួយ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព«ក្រ​តែ​ហៀរ​គ្រប​»។ ពោល​គឺ​ប្រទេស​ជាតិ​ក្រ​មែន តែ​បុគ្គល​ជា​ច្រើន​ដែល​ជា​មន្ត្រី​ធំៗ​បែរ​ជា​សម្បូរ​ប្រាក់​ហូរ​ហៀរ​ចាយ​មិន​អស់​។ ពួក​គេ​បាន​ចំណាយ​ប្រាក់​ទាំង​នោះ​ដូច​ក្រដាស់​ទៅ​លើ​ពិធី​ផ្សេងៗ ដូច​ជា​ពិធី​ជប់​លាង អាពាហ៍​ពិពាហ៍ ខួប​កំណើត ឡើង​គេហ​ដ្ឋាន ជា​ដើម។ ក្នុង​ពិធី​ទាំង​នោះ ម្ហូប​អាហារ​ថ្លៃៗ​ត្រូវ​បាន​ចាក់​ចោល​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ខ្វះ​ចំណី​អាហារ ខ្វះ​ថវិកា​ព្យា​បាល​ជំងឺ និង​ខ្វះ​ទីជម្រក​។ ភាព​ខ្ជះ​ខ្ជាយ​ក៏​កើត​មាន​ដែរ​នៅ​រដ្ឋ​បាល​សាធារណៈ​ដូចជា ប្រេងសាំង អគ្គិសនី និងទឹកជាដើម។

និយាយ​ពី​ជំនួយ​បរទេស​វិញ ជា​ទូទៅ រដ្ឋបាល​សាធារណៈ​ចូល​ចិត្ត​តែ​ជំនួយ​ជា​លុយ​កាក់​ដែល​អាច​ផ្តល់​កម្រៃ​បន្ថែម​ដល់​ពួក​គេ​។ ចំណែក​ជំនួយ​ជា​បច្ចេក​ទេស​សុទ្ធ​សាធ​ដែល​គ្មាន​ភ្ជាប់​ថវិកា​ជាមួយ​ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ​។ ការ​សម្លឹង​ឃើញ​តែ​ផល​ប្រយោជន៍​បែប​នេះបាន​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​មួយ​ចំនួន​ខក​ចិត្ត ហើយ​បង្វែ​ជំនួយ​នោះ​ទៅ​ប្រទេស​ផ្សេង​វិញ​។ មាន​គម្រោង​ខ្លះ​បាន​រលាយ​បាត់​ទៅ​វិញ​បន្ទាប់​ពី​អស់​ជំនួយ​។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ពឹង​ផ្អែក​តែ​លើ​ជំនួយ​ដោយ​មិន​បាន​រៀន​សូត្រ​ពី​ម្ចាស់​ជំនួយ​ឡើយ​។

ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះៗ​ក្នុង​ចំណោម​បញ្ហា​រាប់​រយ​ជំពូក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្មែរ​មិន​ទាន់​រៀន​រស់​ដោយ​ខ្លួន​ឯង​ឲ្យ​អស់​លទ្ធ​ភាព​នៅ​ឡើយ​ទេ។ ដូច្នេះ នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់ ជា​ពិសេស​ថ្នាក់​ដឹក​នាំ​តែ​ម្តង ត្រូវ​បង្ហាញ​ថា កម្ពុជា​ប្រឹង​ប្រែង​រស់​ដោយ​ខ្លួន​ឯង​ឲ្យ​អស់​លទ្ធភាព មុន​នឹង​ស្វែង​រក​ជំនួយ​ពី​ខាង​ក្រៅ​។ កិច្ចការ​សំខាន់​ជាង​គេ គឺ​ត្រូវ​ខិត​ខំ​រក​វិធី​យ៉ាង​ណា​ដើម្បី​បិទ​កញ្ជើ​របស់​ខ្លួន​ឲ្យ​ជិត​កុំ​ឲ្យ​ធ្លុះ​តទៅ​ទៀត​ពី​ព្រោះ​បើ​វា​ធ្លុះ ទោះ​ជា​គេ​ខំ​ជួយ​យ៉ាង​ណា​ក៏​មិន​សូវ​បាន​ផល​ដែរ​។

ម្យ៉ាង​ទៀត ការ​បណ្តុះ​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​គឺ​ជា​រឿង​សំខាន់​មួយ​ទៀត​ពោល​គឺ ខ្មែរ​ត្រូវ​ស្រឡាញ់​ប្រទេស​ជាតិ​និង​ជន​ជាតិ​ខ្មែរ​គ្នា​ឯង​ឲ្យ​បាន​ច្រើន​ជាង​ជន​ជាតិ​ដទៃ​ស្រឡាញ់​ខ្មែរ​។ និយាយ​ជា​រួម​ខ្មែរ​ត្រូវ «រៀនរស់​ដោយ​ខ្លួន​ឯង​ជា​មុន​សិន មុន​នឹង​ដង្ហោយ​រក​ជំនួយ​ពី​អ្នក​ដទៃ» ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ នៅ​ពេល​អស់​ជំនួយ កម្ពុជា​ច្បាស់​ជា​ជួប​បញ្ហា​ធំ​ធេង​ពិបាក​ដោះ​ស្រាយ​៕

​ទំនាស់​ទស្សនៈ​នយោ​បាយ​នៅក្នុង​​ហ្វេស​ប៊ុក ធ្វើ​ឲ្យ​សង្គម​បែក​បាក់​

ហេតុ​អ្វី​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជារង​ការ​រិះ​គន់​ពី​ប្រទេស​លោក​ខាង​លិច​?

ករណី​​លោក កឹម សុខា ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ?

​សេណា​រីយ៉ូ ចំនួន​៣ សម្រាប់​ដំណើរ​វិល​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​

​ល្មម​ដល់​ពេល​ដែល​ពល​រដ្ឋ​ខ្មែរ​បង្កើត​ទម្លាប់​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​

​ជំនឿ​អរូបិយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ខ្មែរ​

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​

​ប្រាសាទ​បុរាណ​ខ្មែរ ​ត្រូវ​ការ​​ចូល​រួម​ថែ​រក្សា​ពី​សំណាក់​ពល​រដ្ឋ​គ្រប់​រូប​​

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​