អានតួអត្ថបទ
បទសម្ភាស

លោក ​ហង្ស ពុទ្ធា​៖​«​ គណបក្ស​ទាំង​អស់​ត្រូវ​គោរព​ឲ្យ​បាន​នូវ​ច្បាប់​ បទ​បញ្ជា ​និង​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនា​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាល​ទី​៦ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ទី​៧​ខែ​កក្កដា ​ខាងមុខ​នេះ​ហើយ​។ ​យុទ្ធនាការ​នេះ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ​ខែ​កក្កដា​ខាង​មុខ​ ខណៈដែល​ការ​បោះឆ្នោត​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​កក្កដា​។ ​លោក ​ហង្ស ពុទ្ធា ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គ​.​ជ​.​ប​) ​ថ្លែង​ថា​ ​​គ.​ជ.​ប ​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់​ហើយ ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​មួយ ​ប្រព្រឹត្ត​ទៅ​ដោយ​មិនមាន​ឧបសគ្គ​។ ​អ្នក​នាំ​ពាក្យ​រូប​នេះ ​បញ្ជាក់​ថា ​គ.​ជ.​ប ​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ​នានា ​ក្នុងការ​ហែរ​ក្បួន​រក​សម្លេង​​ឆ្នោត ​​ដែល​​មាន​​រយៈ​ពេល​​២១​​ថ្ងៃ​​នេះ​​។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​ គជប។
លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​ គជប។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ