អានតួអត្ថបទ
កម្ពុជា

ធនាគារ​​អភវិឌ្ឍន៍​​អាស៊ី៖ កម្ពុជា​រក្សា​កំណើន​សេដ្ឋកិច្ច​អត្រា ៧% នៅ​ឆ្នាំ ២០១៦​-២០១៧

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅថ្ងៃទី ២៧ ខែ កញ្ញា នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ បង្ហាញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា ឆ្នាំ ២០១៦-២០១៧ នៅ​តែ​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​រឹង​មាំ​ដដែល។ បើ​តាម​របាយការណ៍ កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន អាត្រា ៧ % នៅឆ្នាំ ២០១៦ និង បន្តកើន​ឡើង ៧,១% នៅក្នុងឆ្នាំ ២០១៧។    

អាគារ​វឌ្ឍនៈ​ដែល​កំពុង​សាងស​ង់ ស្ថិត​នៅក្បែរ​ខាងជើង​ព្រះបរម​រាជរាំង ប្រឈម​នឹង​ការវាយ​កម្ទេច​ចោល។
អាគារ​វឌ្ឍនៈ​ដែល​កំពុង​សាងស​ង់ ស្ថិត​នៅក្បែរ​ខាងជើង​ព្រះបរម​រាជរាំង ប្រឈម​នឹង​ការវាយ​កម្ទេច​ចោល។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ សរ ពិសី

ប្រធាន ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ឋានៈ​ជា​ប្រទេសមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ខែ កក្កដា ការ​ព្យាករណ៍​សម្រាប់​សេដ្ឋ​កិច្ច​កម្ពុជា នៅតែ​បន្ត​ឈរ​រឹង​មាំ​ដដែល។ សេដ្ឋកិច្ច​រឹងមាំ ត្រូវ​បាន ADB បញ្ជាក់​ថា ដោយ​សារ​តែ ការ​នាំ​ចេញ​ពីឧស្សាហកម្ម​សម្លៀក​បំពាក់ និង ស្បែក​ជើង កម្ពុជា មាន​ការ​កើន​ឡើង ចំនួន ៩,៤% ក្នុងឆមាស​ទី ១ នៃ​ឆ្នាំ​នេះ។

បើ​តាម​របាយការណ៍​របស់ ADB ស្តី​ពី​សេដ្ឋកិច្ច ដែល​មាន​ចំណង​ជើង​ថា «ការ​ព្យាករណ៍​អំពី​ការអភិវឌ្ឍន៍​នៅ​អាស៊ី​»  គោល​នយោបាយ​ហរិញ្ញវត្ថុ ក៏​ត្រូវ​បាន​មើល​ឃើញ​ថា ចូល​រួម​ចំណែក​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច ដោយ​ចំណាយ​របស់​រដ្ឋាភិបាល មាន​ការ​កើន​ឡើង​ចំនួន ១៥,៦% នៅ​ឆមាស​ទី​១​ ឆ្នាំ ២០១៦ ដោយ​សារ​តែ​កំណើន​នៃ​បៀរវត្សរ៍​សេវាសាធារណៈ និង ប្រាក់​ចំណូល​កើន​ឡើង ២៤,១% បន្ទាប់​ពី​មាន​ការ​កែលម្អ​ទៅ​លើ​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាលកម្ពុជា​បើ​ទោះ​​បី​ជា​​កម្ពុជា នៅ​​តែ​រក្សា​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ៧% នៅ​ក្នុង​ឆ្នាំ ២០១៦​ និង រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ទៀត នៅ​ឆ្នាំ ២០១៧ យ៉ាង​ណា​ក៏​ដោយ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បញ្ជាក់​ថា ADB នៅ​តែ​បន្ត​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ ការ​វិនិយោគ​សំខាន់ៗ​ នៅ​ក្នុង​ផលិតកម្ម​កសិកម្ម ការ​ដឹក​ជញ្ជូន និង ភស្តុភារ ការអប់រំ និង ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង ការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ជា​ដើម។

ជាមួយ​គ្នា​នេះ អតិផរណា ទំនិញ​ឡើង​ថ្លៃ មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក ចំនួន ២,៧% ក្នុង​រយៈពេល ៦ ខែ ដំបូង ឆ្នាំ ២០១៦។ ប៉ុន្តែ ការ​ព្យាករណ៍​អំពី​អតិផរណា មាន​ការកើន​ឡើង​បន្តិច ដោយ​អាត្រា​ជា​មធ្យម​មាន​ចំនួន ៣,៤% ក្នុង​ឆ្នាំ ២០១៧ ខាង​មុខ​នេះ ស្របទៅ​នឹង​ការ​រំពឹង​ទុក​ថា នឹង​មាន​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​សកល​។

សូម​បញ្ជាក់ថា ​កាលពីឆ្នាំ ២០១៤ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក៏​មាន​អត្រា​ចំនួន ៧% ដែរ ក្រោយ​ពី​ទទួល​បាន​កំណើន ៧,២% នៅ​ឆ្នាំ​២០១៣ ប៉ុន្តែបាន​កើនឡើងមកវិញ ៧,៣% នៅ​ឆ្នាំ​២០១៥៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ