អានតួអត្ថបទ
កម្ពុជា-សង្គម

​កង​ទ័ព​មួក​ខៀវ​កម្ពុជា ​ជិត​២០០​នាក់​ត្រៀម​ចេញ​ទៅ​លីបង់​នៅ​ចុង​ខែ​មករា​

បើ​គ្មាន​អ្វីប្រែ​ប្រួល កង​ទ័ព​មួ​កខៀ​វ​ក​ម្ពុជា១៨​៤នាក់ នឹ​ងទៅបំពេញ​បេសកម្ម​ការងា​រនៅ​ប្រទេស​លីបង់​នៅចុង​ខែម​ករានេះ។​ នេះជា​បេសក​ម្មការ​ងារលើ​កទី៧​នៅ​ប្រទេស​លីបង់ ដែល​កម្លាំង​មួកខៀវ​កម្ពុជា​បំពេញ​ការងា​រទាក់​ទង​ការបោសស​ម្អាតមីន​ និង​បោះប​ង្គោលព្រំ​ដែនជា​ដើម​។ 

ក្រុងកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាត៊។
ក្រុងកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាត៊។ NYTIMES
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អះអា​ងនៅថ្ងៃ​ព្រហស្ប​តិ៍្តនេះថា​ កង​ទ័ព​មួក​ខៀវ​កម្ពុជា​១៨៤​នាក់​ដែល​គ្រោង​ចេ​ញទៅបំ​ពេញបេ​សក​កម្មនៅ​ប្រទេស​លីប​ង់នាចុ​ងខែមករា ​ជាកម្លាំង​ប្ដូរ​វេន​ជា​មួយ​កងកម្លាំ​ងចាស់​ដែល​បញ្ជូ​នទៅលី​បង់​ កាល​ពីឆ្នាំ​ទៅមិ​ញ។ លី​បង់​ជាប្រ​ទេសមួ​យដែ​ល គ្មាន​សង្គ្រាម​និង​ក្រុម​ឧទ្ទាម ដែ​លផ្ត​ល់ភា​ពងាយ​ស្រួល​ក្នុង​ការ​បំពេញ​ការងារ​។ ហើយ​នេះក៏​ជាលើ​កទី៧ ដែល​កម្លាំង​មួក​ខៀវ​កម្ពុជា​ឈរ​ជើង​នៅលី​បង់ ដោយ​រាប់​ចា​ប់តាំង​ពីឆ្នាំ​​២០១​០។

សូមប​ញ្ជាក់​ថា ការ​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជាទៅប្រ​ទេសលី​បង់នេះ ជាផ្នែកមួ​យនៃ​បេស​ក​កម្ម​​ថែរក្សា​សន្តិភា​ពជា​មួយអ​ង្គការសហ​ប្រជាជាតិ តាម​រយៈ​ការ​ចុះកិ​ច្ចព្រម​ព្រៀង​រួម​គ្នាតាំ​ងតែ​ពីឆ្នាំ​២០០៦។​ បេសកកម្ម​លើក​នេះផ្ដោ​តទៅ​លើកា​របោស​សម្អាត​មីន បោះបង់​បង្គោល​ព្រំដែ​ន និង​សាង​សង់​សំណង់​ដេក សំណង់​បញ្ឈរ​ជាដើ​ម។​ សម្រាប់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​១៨៤​នាក់​ដែល​ត្រៀម​ឡើង​យន្ត​ហោះទៅ​ប្រទេស​លីប​ង់នេះ ពួក​គេបា​នឆ្លង់​កាត់​ការ​បណ្ដុះ​បណ្ដាល​ទៅតា​មក្រប​ខណ្ឌដែ​លអង្គកា​រសហ​ប្រជាជាតិ​បាន​កំណត់​។

បើ​ទោះ​ជា​បេសកកម្ម​ធ្វើឡើ​ងក្នុង​នាម​មនុស្ស​ធម៌​ក៏ដោ​យ កម្លាំង​មួ​កខៀវ​កម្ពុជា​ក៏ប្រ​ឈមនឹ​ងគ្រោះថ្នាក់​ផ្សេង​ៗដែរ ខណៈក​ម្លាំងមួក​ខៀវ​ជិត​១០​នាក់​ត្រូវ​បាន​ស្លាប់​ក្រោម​ហេតុផល​ផ្សេងៗ​។ នេះ​ក៏ដោ​យសារ​តែប្រ​ទេ​សដែល​កម្លាំង​មួក​ខៀវ​កម្ពុជា​បាន​ឈរ​ជើង​ជាប្រ​ទេស​កំពុង​មាន​ទំនាស់ ឬ​សង្គ្រាម​នឹង​ប្រឈម​ជាមួ​យក្រុម​ឧទ្ទាម ​ឬ​ការវាយ​ប្រហារ​ដោយ​ពួក​ឥស្លាម​ជ្រុល​និយម​ជាដើ​ម។ ជាក់​ស្ដែង​ប្រទេស​អាហ្វ្រិក​កណ្ដាល​ជា​ប្រទេស​មួយ​ដែល​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ខ្មែ​រមើ​លឃើញ​ថា កំពុង​ហែក​ហួរ​ដោយ​សង្គ្រាម​។

គួរ​រំឭក​ថា ចាប់​តាំង​ពីឆ្នាំ​២០០៦ កម្ពុជា​បា​នបញ្ជូ​នកម្លាំ​ងមួ​កខៀវ​របស់​ខ្លួន ទៅ​ចូល​រួម​បេស​សកកម្ម​របស់​អង្គកា​រសហ​ប្រជាជាតិ​សរុប ៥ ៧៨៣នាក់ ដោយ​ក្នុង​នោះ​ មាន​ស្ត្រី២​៧៧នា​ក់ ខណៈ​បច្ចុប្បន្ន​កម្លាំង​ប្រមាណ​១០០​០នាក់​កំពុង​បំពេញ​បេសសកម្ម​នៅប្រ​ទេស​ស៊ូដង់ ស៊ូដ​ងខាង​ត្បូង អាហ្វ្រិក​កណ្ដាល លីបង់ និងម៉ាលី។ រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​បញ្ជួន​កម្លាំ​ងមួក​ខៀវ​ទៅបំ​ពេញបេ​សស​កម្មការ​ងារក្រោម​កិច្ច​សហការ​ជាមួយ​អង្គកា​រសហប្រ​ជាជាតិ​ ជាមោ​ទនភាព​មួយ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ