អានតួអត្ថបទ
បទសម្ភាស

លោក​ នេត្រ ភ​ត្ត្រា​៖​«​ពាក្យ​ថា​ការ​ខ្វះខាត​ថវិកា​ធ្ងន់ធ្ងរ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម ​​នៅ​ពេល​នេះ​លែង​ឮ​ទៀតហើយ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​៣​ខែ​សីហា​នេះ ​ប្រទេស​ជប៉ុន​បាន​ផ្តល់​ថវិកា​វិភាគទាន​ដល់​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ចំនួន​ជាង​១,២​លាន​ដុល្លារ ​សម្រាប់​ទ្រទ្រង់​ដល់​ដំណើរការ​សាលា​ក្តី​នៅ​ឆ្នាំ​២០១៧នេះ​។​ លោក​ នេត្រ ភ​ត្ត្រា ​អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម ​ឲ្យ​ដឹងថា​តាមរយៈ​ថវិកា​នេះ ​ធ្វើ​ឲ្យ​ការ​ចំណាយ​ថវិកា​របស់​សាលាក្តី​ឆ្នាំ​នេះ ​ស្ទើរ​តែ​គ្រប់គ្រាន់ ​នៅ​ខ្វះខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ តាម​អ្នក​នាំពាក្យ​រូបនេះ ​សាលា​ក្តី​ខ្មែរ​ក្រហម​លែង​មាន​បញ្ហា​កង្វល់​រឿង​កង្វះខាត​ថវិកា​ដូច ដែល​ធ្លាប់​ជួប​ពី​អតីតកាល​ទៀត​ហើយ​សម្រាប់​ឆ្នាំ​នេះ ​និង​ឆ្នាំ​បន្ត​ ដោយសារ​ភាគី​រដ្ឋាភិបាល​និង​ភាគី​អង្គការ​សហប្រជាជាតិ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ឧបត្ថម្ភ​ធន​។

លោក​ នេត្រ ភត្រ្តា​ មន្រ្តី​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​កាល​ពី​ថ្ងៃទី ​២១​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​
លោក​ នេត្រ ភត្រ្តា​ មន្រ្តី​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​កាល​ពី​ថ្ងៃទី ​២១​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​ @Va Somnob
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ