
ស្រ្តីមួយក្រុមនាំគ្នាសន្សំប្រាក់ដើម្បីពង្រឹងសេដ្ឋកិច្ចពង្រីកចំណេះដឹង
ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នករស់នៅរាជធានីភ្នំពេញបានកំពុងនិយមជិះកង់ដើម្បីកម្សាន្តនិងសុខភាព។ នៅចុងសប្តាហ៍គេសង្កេតឃើញពលរដ្ឋនាំគ្នាជិះកង់ជាក្រុមៗ។ ក្នុងគោលបំណងចូលរួមកាត់បន្ថយការកកស្ទះចរាចរនិងថែរក្សាបរិស្ថាន មានពលរដ្ឋខ្លះជិះកង់ទៅធ្វើការប្រចំាថ្ងៃតែម្តង។ អ្នកជិះកង់ដើម្បីសុខភាព និងកម្សាន្ត មានការកើនឡើងតែមានការមើលឃើញថា វិស័យកីឡាជិះកង់នៅកម្ពុជាមិនរីកចម្រើនទេ។