អានតួអត្ថបទ
កម្ពុជា

អាហារ​បំប៉ន​កូន​ក្មេង «PC Organic Brand»​ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​មក​កម្ពុជា!

អាហារ​បំប៉ន​កូន​ក្មេង «PC Organic Brand»​ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​មក​កម្ពុជា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដា្នន​កម្ម​កុង​ត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម។ ការ​បិទ​មិន​ឱ្យ​មាន​ការ​នាំ​ចូល​នេះ ព្រោះ​តែ មន្ត្រី​ឱសថ និង​ម្ហូប​អាហារ​នៅ​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា​ផលិតផល​នេះ​មាន​ផ្ទុក​បាក់តេរី​កំពុង​លូត​លាស់ ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ ដែល​អាច​បណ្តាល​ឱ្យ​ទារក ឬ កុមារ​តូច ស្លាប់​បាត់​បង់​ជីវិត។

អាហារ​​បំប៉ន​​កូន​​ក្មេង «PC Organic Brand» ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​មក​កម្ពុជា
អាហារ​​បំប៉ន​​កូន​​ក្មេង «PC Organic Brand» ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​មក​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

«PC Organic Brand» ជា​ផលិតផល​របស់​ក្រុមហ៊ុន Loblaw Company Limited ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា ។ «PC Organic Brand» គឺ​ផ្តោត​សំខាន់​ទៅ​លើ​អាហារ​បំប៉ន​សេរីរាង្គ ទារក ឬ​កុមារ​តូច។ ចំពោះ​ផលិត​ខាង​លើ​នេះ ត្រូវ​បាន​ក្រុមហ៊ុន Loblaw Company Limited ប្រកាស​ទទួល​ស្គាល់​ថា​ជា​កំហុស​ឆ្គង​នៃ​សង្វាក់​ផលិត​កម្ម។ ដូច្នេះ​ធ្វើ​ឱ្យ​ស្ព័រ​របស់​បាក់តេរី​មាន​ក្នុង​លក្ខខណ្ឌ​សម​ប្រកប (មាន​ខ្យល់ និង ភាព​សើម) អាច​លូត​លាស់​ដុះ​ដាល​ទៅ​ជា​សារធាតុ​ពុល​ខ្លាំង ចំពោះ​កោសិកា​សសៃ​ប្រសាទ និង សុខភាព​មនុស្ស ដែល​បើ​ករណី​ធ្ងន់​ធ្ងរ​អាច​ឈាន​ដល់​ការ​បាត់​បង់​ជីវិត។

ទន្ទឹម​នឹង​នេះ អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​ក្រុម​ការងារ​របស់​ខ្លួន​បាន​នឹង​កំពុង​ចាត់​វិធានការ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​នាំ​ចូល​ផលិត​ផល​នេះ​នោះ​ទេ​! ​ ដោយ​បាន​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ក្រុម​ហ៊ុន​នាំ​ចូល និង​អាជីវករ​លក់​ដុំ​និង​រាយ​ទាំង​អស់ ប្រសិន​បើ​មាន​ការ​នាំ​ចូល និង​ចរាចរ​ផលិត​ផល​ប្រភេទ​នេះ​លើ​ទីផ្សារ​កម្ពុជា។ អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល​ និង​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ទីផ្សារ និង​ផ្សារ​ទំនើប​នានា​ ដើម្បី​សម្រប​សម្រួល និង​មាន​វិធានការ​តាម​នីតិវិធី ប្រសិន​បើ​មាន​ការ​ដាក់​តាំង​លក់​ផលិតផល​ប្រភេទ​នេះ។

អគ្គ​នាយក​ដ្ឋាន​នេះ បាន​បញ្ជាក់​ថា៖ «ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ដែល​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ជា​យ​ថាហេតុ​ អគ្គនាយក​ដ្ឋាន​កាំ​កុង​ត្រូល​សូម​អំពាវនាវ​ដល់​សាធារណជន​សូម​កុំ​ទិញ​ផលិត​ផល​ដែល​មាន​អត្តសញ្ញាណ​ដូច​បាន​ជម្រាប​ជូន​នេះ និង​ជួយ​សហការ​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ ក្នុង​ករណី​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ជួប​ប្រទះ»។
 
គម្រាប​ជូន​ថា កាល​ពីថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន Loblaw Company Limited បានចេញសេចក្តីប្រកាសនៅគេហទំព័ររបស់ខ្លួន ជុំវិញការប្រមូលយកមកវិញរាល់​​អាហារ​បំប៉នសម្រាប់ទារក​​​« PC Organic »ដែលមានដាក់លក់នៅលើទីផ្សារ នៃប្រទេសកាណាដា។ ដោយ​ក្រុម​ហ៊ុន​ធានាសង​ប្រាក់​​គ្រប់ចំនួន​វិញទៅ​ដល់​អតិថិជន ដែល​បាន​ទិញ​ផលិត​ផល​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ