rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តុលាការ នយោបាយ ពន្ធនាគារ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​ លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ដដែល​

media
រូប​ភាព​ចាស់៖ លោក ​កឹម ​សុខា នៅ​ក្នុង​​សវនា​ការ​សុំ​នៅ​ក្រៅឃុំ @សហការី

ក្រោយ​បញ្ចប់​សវនាការ​រយៈ​ពេល​២​ម៉ោង​នៅ​ព្រឹក​នេះ សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍ សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដដែល។ ខណៈ ដែល​សវនាការ​ព្រឹក​នេះ មិន​មាន​វត្តមាន​លោក កឹម សុខា ចូល​រួម​ដូច​ការ​គ្រោង​ទុក​នេះ​ទេ។


លោក សំ​​ សុគង់ តំណាង​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដែល​បាន​ចូល​រួម​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ដីកា​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​ទុក​ជា​បាន​ការ​ដដែល។

មេធាវី​រូប​នេះ​បញ្ជាក់​ថា​នៅ​ក្នុង​ដីកា​សម្រេច​បន្ត​ឃុំ​ខ្លួន​នេះ មិន​មាន​បញ្ជាក់​ថា​នឹង​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា រយៈ​ពេល​ប៉ុន្មាន​ខែ​ទៀត​នោះ​ទេ។ លោក​បន្ថែម​ថា នៅ​ក្នុង​មាត្រា​២០៨​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​អនុញ្ញាត​ឲ្យ​បន្ត​ឃុំ​ខ្លួន​រយៈ​ពេល​៦​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ក្នុង​ដីកា​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​សួរ គឺ​មិន​មាន​កំណត់​រយៈ​ពេល​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​នេះ​ថ្ងៃ​ទី​២៧ ខែ​មីនា ក៏​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់ និស្សិត​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​សរុប​ថា លោក​មិន​ជឿ​ថា​ តុលាការ​នឹង​ដោះ​លែង​លោក កឹម សុខា អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ។

សូម​បញ្ជាក់​ដែរ​ថា គិត​មក​ទល់​នឹង​ថ្ងៃ​ទី​២៧​មីនា នេះ គឺ​មាន​រយៈ​ពេល​ជាង​៦​ខែ​មក​ហើយ ដែល​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ ឬ “សន្និដ្ឋិភាព​ជាមួយ​រដ្ឋបរទេស” តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

ជា​ការ​កត់​សម្គាល់​សវនាការ​នេះ មិន​មាន​វត្តមាន​លោក កឹម សុខា ចូល​រួម​នោះ​ទេ​ ទោះ​បី​ជា​មាន​ការ​ប្រកាស​ថា​លោក​នឹង​ត្រូវ​ចូល​រួម​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ​ក្តី។ តំណាង​ក្រុម​មេធាវី​មិន​អាច​បញ្ជាក់​បាន​ទេ ពី​មូលហេតុ​នៃ​អវត្តមាន លោក កឹម សុខា នៅ​ក្នុង​សវនាការ។ តំណាង​ក្រុម​មេធាវី​ម្នាក់​បញ្ជាក់​ថា ការ​សួរ​ដេញ​ដោល ដែល​មិន​មាន​ការ​ចូល​រួម​ពី​លោក កឹម សុខា មិន​មាន​លក្ខណៈ​ទូលំ​ទូលាយ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​នោះ​ទេ។

ចំណែក​ឯ​នៅ​ក្រៅ​បរិវេណ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា មាន​ការ​ដាក់​ពង្រាយ​របាំង​បិទ​ផ្លូវ​មិន​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្បែរ​បរិវេណ​សាលា​ឧទ្ធរណ៍។ ក្រៅ​ពី​នេះ ក៏​មាន​កម្លាំង​សន្តិសុខ​ខណ្ឌ និង​កងរាជ​អាវុធ​ហត្ថ​រាប់​សិប​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ។ អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ អតីត​តំណាង​រាស្ត្រ​របស់​គណបក្ស​នេះ និង​អង្គការ​សង្គម​ស៊ីវិល ក៏​មាន​វត្តមាន​នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ឧទ្ធរណ៍ ហើយ​សកម្មភាព​